ទិដ្ឋភាពទូទៅ
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ និងជាកន្លែងដែលបង្ហាញឱ្យឃើញពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាន ដោយសារទីនេះជាអតីតកន្លែងពិឃាតអ្នកទោស ក្រោយពីជាប់ឃុំឃាំង និងសួរចម្លើយរួចពីគុកទួលស្លែង នាសម័យរបប បច្ចុប្បន្នក្លាយជាទីតាំងមណ្ឌលទេសចរណ៍ មានប្រល័យពូចន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ហើយភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនាសិក្សាស្រាវជ្រាវអំពីប្រវត្តសាស្ត្រ សម័យកាលជូរចត់ ។ យោងតាមឯកសារស្រាវជ្រាវ ដែលបន្សល់ទុកឃើញថា មានប្រជាពលរដ្ឋស្លាប់ក្រោមការចោទប្រកាន់ ពីរបបខ្មៅងងឹត ប៉ុល ពត ជនរងគ្រោះស្លាប់ នៅសារមន្ទីរជើងឯក ប្រមាណ២០០០០នាក់ ។ អ្នកទោសដែល បញ្ជូនចេញពីមន្ទីរឃុំឃាំងទួលស្លែង ឬ ហៅថា «គុកទួលស្លែង» ឬ «មន្ទីរសរ២១» មកសម្លាប់នៅ វាលពិឃាតជើងឯក ។ ទីតាំងមិនអាចបំភ្លេចបានមួយនេះ ជាអនុស្សាវរីយ៍ក្តុកក្តុល របស់ប្រជាជនខ្មែរ ដែលរបបខ្មែរក្រហមបន្សល់ទុកឲ្យ ហើយសព្វថ្ងៃ ប្រែក្លាយជាទីតាំងមណ្ឌលទេសចរណ៍ប្រវត្តិសាស្ត្រ មានភ្ញៀវជាតិ អន្តជាតិចូលទស្សនា ដើម្បីស្វែងយល់ អំពីរបបព្រៃផ្សៃយង់ឃ្នង ។