ទិដ្ឋភាពទូទៅ
រមណីយដ្ឋានកោះខ្សាច់ បើធ្វើដំណើរទៅដល់ទឹកដីខេត្តស្ទឹងត្រែងហើយបន្តឆ្លងកាត់ស្ពានសេកុងឆ្ពោះទៅរកព្រំដែនប្រទេសឡាវ ដោយងាកទៅខាងស្តាំដៃនោះយើងនឹងបានឃើញសម្រស់កោះខ្សាច់ដែលបង្កប់ខ្លួននៅនឹងបាតទន្លេសេកុង ។ដោយឡែកកោះខ្សាច់នារដូវប្រាំងមានប្រវែងទទឹងប្រមាណ ២០០ ម៉ែត្រនិងបណ្តោយ ២គីឡូម៉ែត្រដែលផុសចេញពីទន្លេមេគង្គនិងមានចម្ងាយ ៥ គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។
នៅទីនេះអ្នកទេសចរណ៏អាចទៅកម្សាន្តបានតែនៅរដូវប្រាំងប៉ុណ្ណោះព្រោះរដូវវស្សាគេមិនអាចធានាថាអាចមកកម្សាន្តបានឬអត់នោះទេព្រោះដោយសារមានទឹកជន់លិចខ្លាំងអាចនឹងលិចនៅតំបន់នោះផងដែរ។ តំបន់នេះមានឆ្នេរខ្សាច់សក្បុស ប្រវែងប្រមាណជាង ២ គីឡូម៉ែត្រ។
នៅរមណីយដ្ឋាន កោះខ្សាច់មានលក់អាហារជាច្រើនមុខដែលអាចកម៉្មង់តាមតម្រូវការ មានល្បែងកម្សាន្តផ្សេងៗរួមមាន ជិះទាទឹក និងជិះទូកកៃយ៉ាក់ជាដើម។
សម្រាប់តម្លៃភ្ញៀវទេសចរចូលទៅកម្សាន្តនោះរថយន្តមួយគ្រឿងតម្លៃ ៨០០០រៀលម៉ូតូមួយគ្រឿងតម្លៃ ១០០០ រៀលចំណែកមនុស្សម្នាក់តម្លៃ ១០០០រៀល។ ដោយឡែកខ្យូសតម្លៃ ១០០០០-១៥០០០ រៀលមិនកំណត់ពេលវេលាឡើយ។ ការជិះទាទឹក ព្រមទាំងទូកកៃយ៉ាក់ក្នុងមួយម៉ោងតម្លៃ ២ ម៉ឺនរៀល រីឯផ្នែកបង្គន់អនាម័យសម្រាប់ការចូលបន្ទោបង់ម្តងតម្លៃ ៥០០ រៀល។កាលពីមុនតំបន់នេះត្រូវបានអោយដឹងថារមណីយដ្ឋានត្រូវធ្លាប់បានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែក្រោយមកក៏មានការអភិវឌ្ឃន៏ឡើងវិញក៏មានភ្ញៀវទេសចរមកកំសាន្តយ៉ាងច្រើនកុះករ។ រមណីយដ្ឋាននេះមិនត្រឹមតែបង្កើតបរិយាកាសរីករាយដល់ប្រជាពលរដ្ឋមកកំសាន្តនោះទេ តែថែមទាំងបង្កើននូវប្រាក់ចំណូលដល់ប្រជាជននៅមូលដ្ឋានតាមរយៈការលក់សម្ភារៈ និងអាហារហូបចុក ចំណីចំណុក និងនំនែក ផ្សេងៗជាច្រើនទៀតផង៕
សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានប្រាសាទព្រះគោ(ស្ទឹងត្រែង)ពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។