ទិដ្ឋភាពទូទៅ
រមណីយដ្ឋានកំពង់ត្រឡាច មានភ្ញៀវទេសចរអាចទៅទស្សនាស្ទើរគ្រប់រដូវ ជាពិសេសនៅរដូវវិសម្សកាលរបស់ជនបរទេស។ ភ្ញៀវទេសចរទាំងនោះ ខ្លះ មកតាមរថយន្ត ខ្លះមកតាមកប៉ាល់សំចតនៅដៃទន្លេសាប បន្ទាប់មកនាំគ្នាជិះរទេះគោកម្សាន្តទស្សនាទិដ្ឋភាពវាលស្រែ និងមកទស្សនារូបគំនូរបុរាណ ដែលគូរតាំងពីសម័យមុនមានទឹកថ្នាំជាប់បានយូរ និងមានអាយុកាលចាស់ជាងគេជាង ១០០ឆ្នាំ នៅលើជញ្ជាំងព្រះវិហារវត្តពោធិ៍រុក្ខារាម ឬវត្តកំពង់ត្រឡាចលើ។