ទិដ្ឋភាពទូទៅ
រមណីយដ្ឋានថាឡាបរិវាត់ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ទន្លេសេកុង និង ទន្លេមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសាស្ត្រដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅចុងសតវត្សរ៍ទី ៧ ដើមសតវត្សទី ៨ ធ្វើអំពីឥដ្ឋក្រហមក្នុងរជ្ជកាលស្ដេច ជ័យវរ័្មនទី ១។ នៅមុខប្រាសាទ មានរូបសំណាក់ព្រះគោដែលមានទំហំធំនៅក្នុងប្រទេសកម្ពុជាយើងនេះ។ រមណីយដ្ឋានថាឡាបរិវាត់នេះ នៅមានក្រុមប្រាសាទតូចធំជាច្រើនទៀតនៅជិតៗនោះ ហើយភាគច្រើនត្រូវបាក់បែកដូចជាប្រាសាទ៩ល្វែង ប្រាសាទស្រី ប្រាសាទអង្គរខ្មៅជាដើម។