ទិដ្ឋភាពទូទៅ
ស្រុកគីរីវង់ ខេត្តតាកែវ មានរមណីយដ្ឋានមួយកន្លែងទាក់ទាញភ្ញៀវទេសចរ គឺទឹកជ្រោះផ្អោក មានប្រវែងប្រមាណជា ១ ០០០ ម៉ែត្រ និង ទទឹង ២ ម៉ែត្រ ដែលហូរពី លើភ្នំ ហើយកាត់ថ្មដាតូច។ រមណីយដ្ឋានទឹកជ្រោះផ្អោក សម្បូរត្បូងមានតម្លៃព្រោះនៅទីនោះមានទឹកធ្លាក់ និងសម្បូរត្បូងមានតម្លៃ។ ក្រៅពីភ្ញៀវទេសចរមកលេងកម្សាន្តទឹកធ្លាក់ នៃទឹកជ្រោះផ្អោកមានប្រវែង ១ ០០០ម៉ែត្រ និងទទឹង ២ម៉ែត្រ ដែលហូរធ្លាក់ពីលើភ្នំមកនោះ គឺភ្ញៀវអាចរកទិញត្បូងមានតម្លៃជាច្រើន។នៅមុនទឹកជ្រោះផ្អោកក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង ១០ ឆ្នាំមុន នៅទីនេះ គឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ។ ប៉ុន្តែ បច្ចុប្បន្នត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយហើយ តែនៅមានអ្នករកត្បូងនៅលើកំពូលភ្នំ និង ព្រៃជ្រៅ មកដល់សព្វថ្ងៃ។