ទិដ្ឋភាពទូទៅ
រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា ឬ ទឹកធ្លាក់ថ្ម តាដា សច្ចំ គឺជារមណីយដ្ឋានមួយកន្លែងដែលមានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ ពីខេត្តកំពត ប្រមាណ ៣៥នាទី។ ធ្វើដំណើរឆ្លងកាត់តាមរមណីយដ្ឋានទឹកឈូមិន ឆ្ងាយប៉ុន្មាន ភ្ញៀវទេសចរ នឹងបានឃើញស្លាកមួយដាក់ថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កោះតាដា ដែលមានសញ្ញាព្រួញបង្ហាញផ្លូវចូលទៅខាងឆ្វេងដៃ។ មុនពេលចូលទៅដល់រមណីយដ្ឋាន នេះ ភ្ញៀវទេសចរ នឹងបានគយគន់ទេសភាព ចំការដំណាំហូបផ្លែក្នុងស្រុកច្រើនប្រភេទដូចជា ធូរ៉េន ចេក ស្វាយ ទៀបបារាំង ត្របែកជាដើម ដែល ភ្ញៀវទេសចរក៏អាចរកទិញបានដែរ។