ទិដ្ឋភាពទូទៅ
រមណីយដ្ឋានពពុះថ្ម ជារមណីយដ្ឋានធម្មជាតិ មានទីតាំងស្ថិតស្របតាមដងស្ទឹង ដែលមានប្រជាប្រិយភាព តាំងពីសម័យសង្គមនិយមមកម៉េ្លះហើយក្រោយមកក៏ត្រូវបានបោះបង់ចោលនៅក្នុងកំឡុងឆ្នាំ ១៩៧៥ ដោយសារតែ តំបន់នេះជាតំបន់សមរភូមិ។ វាជារមណីយដ្ឋានដែលផ្ដល់នូវភាពងាយស្រួលសំរាប់ការកំសាន្ដលំហែកាយ លេងទឹក នឹងស្រូបយកនូវខ្យល់អាកាសបរិសុទ្ធ និងចូលទស្សនានូវល្អាងភ្នំប្រាក់នៅជិតនឹងរមណីយដ្ឋានពពុះថ្មនោះទៀតផង។
រមណីយដ្ឋានេះ ជារមណីយដ្ឋានធម្មជាតិ មានព្រៃដុះក្រាស់ផ្ដល់ម្លប់ប្រជាក់ សំរាប់ភ្ញៀវទេសចរណ៍មកអង្គុយ
លេងកំសាន្ដ មានទឹកស្ទឹងថ្លាយ៉ង់សំរាប់ងូតកំសាន្ដ និងមានផ្ទាំងថ្មធំៗ ថ្មប៉ប្រះទឹក ខ្សាច់សស្អាតនៅបាតស្ទឹង ហើយនៅរដូវប្រាំងទឹកហូរជ្រែកផ្ទាំងថ្មបង្កើតបានជាពពុះ ទើបប្រជាជននិងភ្ញៀវទេសចរណ៍អោយឈ្មោះកន្លែងនេះថា ពពុះថ្ម។ លើសពីនេះទៅទៀតនៅជិតនឹងពពុះថ្មនេះមានភ្នំប្រាក់មួួយដែលមានដើមឈើយ៉ាងស្រស់បំព្រងនិងមានល្អាង ជាច្រើនដែលអាចអោយយើងចូលទស្សនាបានទៀតផង។