ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋានភ្នំយ៉ាត

ទិដ្ឋភាពទូទៅ

រមណីយដ្ឋានភ្នំយ៉ាត អ្នកដំណើរទាំងឡាយដែលចេញ-ចូលមកខេត្តប៉ៃលិនតែងតែឆ្លងកាត់តាម ជើងភ្នំយ៉ាត និងគយគន់សំណង់ប្រវត្តសាស្រ្តមួយចំនួន ដែលនៅជាប់ជើងភ្នំយ៉ាត។ដីនៅលើភ្នំនេះ គឺជាដីរ៉ែធម្មជតិ មានត្បូងពេជ្រមានតម្លៃយ៉ាងច្រើនផងដែរ។ នៅលើកំពូលភ្នំយ៉ាត មានវត្តអារាមមួយ ឈ្មោះថា វត្តគិរីរតនារាមភ្នំយ៉ាត ឬហៅថា វត្តភ្នំយ៉ាត និងមានសំណង់បូរាណ, សំណង់ថ្មីៗនិងអាស្រម ជាច្រើន ដូចជាព្រះចូឡាមុនីចេតីយ៍តូច-ធំ, អាស្រមលោកយាយ   យ៉ាត រូបសំណាកព្រះពុទ្ធផ្ចាញ់មារ កំពស់២១ម៉ែត្រ សំណង់ប្រាសាទ៨ទិស-ព្រះសិអាមេតី អាស្រមព្រះគោ-ព្រះកែវ ជាដើម។ នៅនឹងជើងភ្នំយ៉ាតក៏មានអាស្រមលោកយាយយ៉ាតផងដែរ ពិសេសអាស្រមធំរបស់លោកយាយយ៉ាត នៅភាគខាងកើតនៃភ្នំយ៉ាត ដែលមានរូបសំណាកលោកយាយយ៉ាត ធ្វើអំពីថ្មភ្នំព្រះវិហារ ឆ្លាក់ដោយ វិចិត្រករខ្មែរនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានទំងន់ជាង៣៣តោន។ ប្រជាពលរដ្ឋ អ្នកដំណើរ និងភ្ញៀវ ទេសចរណ៍ទាំងឡាយដែលមកលែងកំសាន្តនៅក្នុងខេត្តប៉ៃលិន តែងតែចូលមកអុជធូប បួងសួងសុំ សេចក្តីសុខ សប្បាយ ពីលោកយាយយ៉ាត ដោយពួកគាត់យល់ថា លោកយាយយ៉ាតមានបារមី សាកសិទ្ធ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

​ រមណីយដ្ឋានភ្នំយ៉ាត ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ និងនៅជិតវត្តរតនសោភ័ណ ហៅវត្តកោងកាង, គឺជាបេះដូងខេត្តប៉ៃលិន ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប