ទិដ្ឋភាពទូទៅ
ល្អាងភ្នំចាស់ មានគឺជាភ្នំធម្មជាតិមួយដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងជាទីតាំងប្រវត្តិសាស្ត្រដែលមានមនុស្សសម័យបុរេប្រវត្តិធ្លាប់រស់នៅ និងចែកចេញជាបីផ្នែកគឺខ្នងភ្នំព្រះព្រហ្ម ខ្នងភ្នំព្រះពុទ្ធ និងខ្នងភ្នំកិន្នរ ហើយក៏មានល្អាងជាច្រើនផងដែរ។ ភ្នំនេះមានបារមីខ្លាំងពូកែណាស់ ហើយជារៀងរាល់ឆ្នាំអ្នកស្រុកតែងតែនាំគ្នាធ្វើបុណ្យថ្វាយម្ចាស់ភ្នំ ពីព្រោះកាលពីសម័យដើមនៅតំបន់ភ្នំចាស់នេះគឺសុទ្ធតែជនជាតិសួយរស់នៅនិងគ្រប់គ្រងដោយមេកន្រ្ទាញខ្លាំងពូកែម្នាក់ឈ្មោះបាភ្នំ។