ទិដ្ឋភាពទូទៅ
អ្នកទេសចរអាចទៅទស្សនានៅ ទីនោះដោយថ្មើរជើង។ វត្ដកំផែងអាយុកាលប្រហែល ១០០៣ទៅ ១០០៤ឆ្នាំ មកហើយ នៅក្នុងសម័យស្ដេចស៊ីសុវត្ដិដែលបានជួសជុល ពីរលើកមកនឹងលើកទីបីនៅឆ្នាំ១៩៩៨ ។ ពីដើមទីតាំងវត្ដនេះស្ថិតនៅចាប់ពីផ្លូវលេខបីទៅកើត ដោយត្រូវ សាងសង់ផ្លូវលេខបីកាត់តាមបរិវេណវត្ដនេះទើបផ្លាស់ទីតាំងមកខាងលិចផ្លូវលេខបីវិញ។ វត្ដកំផែងកកើតឡើងដោយ មូលហេតុមួយទៀតគឺពុទ្ធបរិស័ទពិបាកឆ្លងស្ទឹងសង្កែទើបសំរេចបង្កើតវត្ដនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ពុទ្ធបរិស័ទមកធ្វើបុណ្យ។
វត្ដកំផែងមានទីធ្លាធំទូលាយមានទេសភាពនិងសួនច្បារ ដែលរៀបចំឡើងមានរបៀបរៀបរយល្អដែលបង្ករ អោយមានបរិយាកាសល្អ។ អគារនិមួយៗតុបតែងដោយក្បូរក្បាច់រចនាខ្មែរសុទ្ធសាទហើយនៅក្នុងវត្ដនេះក៏មានអគារ ពីរជាន់សំរាប់តំកល់ព្រះអរហន្ដធាតុ និងបេតិភណ្ឌជាតិ។ ក្នុងឱកាសបុណ្យប្រពៃណីធំៗ តែងតែមានពុទ្ធបរិស័ទមក ធ្វើបុណ្យ និងមកកំសាន្ដនៅទីនេះយ៉ាងកុះករ។