ទិដ្ឋភាពទូទៅ
ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីក្រុងបាត់ដំបង ដោយឆ្លងតាមស្ពានថ្មថ្មី រួចជិះតាមផ្លូវមាត់ស្ទឹងត្រើយខាងកើតរហូតទៅដល់វត្តកែវ ដែលមានចម្ងាយប្រមាណ ៦.៩៧ គ.ម ដោយគិតចាប់ពីសាលាខេត្តបាត់ដំបង។ វត្តនេះត្រូវបានកសាងឡើងនៅឆ្នាំ១៧៧២ កាលពីដើមវត្តនេះ គឺជាកោះមួយដែលមានទឹកព័ទ្ធជុំវិញ ទើបគេអោយឈ្មោះថា វត្តកោះកែវ ឫវត្តមុន្នីរតនារាម ក្រោយមកពាក្យនេះបានស្ទួននឹងវត្តដទៃទៀត ក៍បានប្តូរឈ្មោះមកវត្តកែវរហូតមកដល់សព្វថ្ងៃនេះ ។