ទិដ្ឋភាពទូទៅ
វត្តត្រឡែងកែង ជាវត្តដែលមានវ័យចំណាស់ជាងគេនាយុគ្គសម័យលង្វែក ១៥២៥-១៥៩៥ មានឈ្មោះថា ព្រះវិហារមណ្ឌល កសាងឡើងក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា ១៥២៥-១៥៦៧ ដើម្បីឧទ្ទិសដល់ជ័យជំនះរបស់ទ្រង់ ក្នុងការធ្វើសឹក សង្គ្រាមប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេច កន និងជ័យជំនះលើពួកបច្ចាមិត្តបរទេសដែលចូលមកលុកលុយប្រទេសខ្មែរនាសម័យនោះ។