ទិដ្ឋភាពទូទៅ
វិហារបុរាណរកាកណ្ដាល មានអាយុកាលប្រមាណ២០០ឆ្នាំ ហើយជាវិហារចាស់ជាងគេដែលនៅសេសសល់សព្វថ្ងៃ។ នៅឆ្នាំ២០០១សម្ព័ន្ធសិប្បកម្មនៃប្រទេសអាឡឺម៉ង់បានជួយជួសជុលកែលំអរឡើងវិញតាមលំនាំចាស់ទាំងស្រុងហើយបានបើកទ្វារជូនភ្ញៀវទេសចរចូលទស្សនា និងទិញវត្ថុអនុស្សាវរីយ៍ ពីស្លឹកទ្រាំង និង ផ្ដៅ ដែលផលិតដោយសហគមន៍នៅតំបន់នោះ ប៉ុន្តែសព្វថ្ងៃផ្អាកដំណើរការហើយ។ជាទីចាប់អារម្មរបស់ភ្ញៀទេសចរជាតិ អន្តរជាតនោះគឺ ទស្សនាក្បូក្បាច់រចនានៃវិហារ។