ទិដ្ឋភាពទូទៅ
សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ជាសហគមន៍អេកូទេសចរណ៍ដែលហ៊ុមព័ទ្ធដោយកោះ នៅក្នុងទន្លេមេគង្គ នៃស្រុកបុរីអូរស្វាយខេត្តស្ទឹងត្រែង។ សម្បូរទៅដោយជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី ដូចជា ព្រៃលិចទឹក ដីល្បាប់ ឆ្នេរខ្សាច់ និងសត្វជិតផុតពូជជាច្រើនប្រភេទ។ ភ្ញៀវទេសចរដែលមកកម្សាន្ត គឺពួកគាត់ចូលចិត្តផ្ដិតយករូបភាពដ៏ស្រស់ស្អាត, ទឹកលេង, ភ្ញៀបោះតង់, គយគន់ទេសភាពព្រៃលិចទឹក, មើលថ្ងៃរះ និងទិដ្ឋភាពថ្ងៃហៀបលិចជាដើម។ ក្នុងមួយសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ឆ្នាំសហគមន៍អាចរកចំណូលបានប្រមាណ ៨ពាន់ដុល្លារពីអេកូទេសចរណ៍នេះ។