ទិដ្ឋភាពទូទៅ
អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល សត្វផ្សោតជាច្រើនក្បាលកាលពីប៉ុន្មានឆ្នាំមុន ហើយភ្ញៀវទេសចរណ៍ ក៏កើនឡើងចូលទស្សនា តំបន់អេកូទេសចរណ៍អន្លង់ផ្សោតមួយនេះ ឥឡូវនេះថយចុះភ្ញៀវទេសចរណ៍ចូលទស្សនាខុសប្លែក ដោយសារតែតំបន់អន្លង់ផ្សោតនេះ សត្វផ្សោតជិតបាត់បង់ ព្រោះតែវារីអគ្គិសនីដនសាហ៊ុង ព្រោះសត្វផ្សោត វាមិនអាចទទួលនៅពន្លឺអគ្គិសនីបានទេ និងសំឡេងរំខានការរស់នៅរបស់វា រួមនឹងប្រជានេសាទដាក់មងនៅតំបន់ហាមឃាត់ អភិរក្សអន្លង់ផ្សោតធ្វើឲ្យសត្វផ្សោត ហែលទៅជាប់មង ធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតផ្សោត ជាបន្តបន្ទាប់។ ពេលទៅដល់មាត់ទន្លេមេគង្គនៅព្រះរំកិល នៅម្ខាងទន្លេមានកោះស្ដាំ ស្រុកចំប៉ាសាក់ ប្រទេសឡាវ រីឯកោះខាងស្ដាំដៃឈ្មោះថា «កោះល្ង»ជាកោះខ្មែរ រីឯប្រជាជននៅទីនោះ ក៏ចេះនិយាយភាសាឡាវច្រើនផងដែរ។