ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

សហគមន៍ទេសចរណ៍ OBT (Organization For Basic Training)

ទិដ្ឋភាពទូទៅ

អង្គការបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន (Organization For Basic Training) ហៅកាត់ថា OBT ​ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដោយមានការចូលរួមពីសប្បុរសជន និងសហគមន៍​ជីរោទិ៍ ក្នុងគោលបំណងលើកស្ទួយវិស័យអប់រំ និងជីវភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ​ក្នុងសហគមន៍ឱ្យកាន់តែប្រសើឡើង និងចូលរួមរំលែកបន្ទុករបស់រាជរដ្ឋាភិបាលក្នុង​ការកាត់​បន្ថយភាពក្រីក្រ។ អង្គការនេះត្រូវបានចុះញ្ជីទទួលស្គាល់ត្រឹមត្រូវដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ១៥៤១/ស.ជ.ណចុះថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០០៩ និង​ត្រូវបានបង្កើតជា​ ទេសចរណ៍ដើម្បីសហគមន៍ជីរោទិ៍(Tourism For Chiro Community)នៅក្នុងឆ្នាំ២០១៧ ដោយមានការទទួលស្គាល់ជាផ្លូវការពីមន្ទីរទេសចរណ៍ខេត្ត និង​រដ្ឋបាលខេត្តត្បូងឃ្មុំតាមរយៈ​​លិខិត ៧៣៤/១៧ លសខតឃ ចុះថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៧របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។​ក្នុង១ខែៗអង្គការទទួលភ្ញៀវទេសចរបរទេសមកកំសាន្ត និងស្នាក់នៅ HOME STAY និង BUNGALOWមានចំនួនប្រហែលពី៦០ទៅ១០០នាក់សំរាប់រដូវកាលដែលមានភ្ញៀវទេសចរច្រើន​ និងទេសចរក្នុងស្រុកដែលបានមកកំសាន្ត ក្រុងឬស្សី(ចំការឈូករតន៍)ប្រហែលពី ៥០០នាក់ក្នុងថ្ងៃធម្មតា និង ប្រហែលជាង ១០០០នាក់នៅថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃ​បុណ្យជាតិ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

សហគមន៍ទេសចរណ៍ OBT (Organization For Basic Training) ទីតាំងនៅភូមិ ជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានចម្ងាយផ្លូវ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប