ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ភ្នំបាក់ និង​ភ្នំ​ជញ្ជាំង

ទិដ្ឋភាពទូទៅ

ភ្នំបាក់ និង​ភ្នំ​ជញ្ជាំងស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ព្រៃភ្នំ និងតំបន់​វប្បធម៌​ឬប្រពៃណី។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋាន​ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំងដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ទស្សនាវត្ត និងចំណុចផ្សេងៗទៀត។ភ្នំបាក់ និង ភ្នំជញ្ជាំង ជា​រមណីដ្ឋាន​ធម្មជាតិ និង ​វប្បធម៌មួយ ដ៏ស្រស់ត្រកាល និងជាកន្លែងកំសាន្តមួយ ដែលមាន​ភ្នំ​ពីរ ​នៅ​ជិតគ្នា ដែលមើលទៅមានរូបរាង និងមានឈ្មោះដូចជាកូនភ្លោះ មាន​ថ្ម​ធំៗ ​ជា​ច្រើន​បញ្ឈរ​ ដូចជា​ជញ្ជាំង​ ពោរពេញដោយ  បរិយាកាស និង​ ទិដ្ឋភាពដ៏ល្អប្រណិត។ ចំណែកនៅ​ចន្លោះ​ភ្នំ មានកន្លែងដ៏ស្រស់ស្អាតមួយ  សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសំរាកកំសាន្ត។ជាពិសេស ​នៅជើង​ភ្នំ​ មាន​ត្រពាំង​ធំ​មួយ   មានទំហំ  ១០​ម៉ែត្រការ៉េ ​ជម្រៅ ១២​ម៉ែត្រ​ និង
រូប​ចម្លាក់​ថ្មបុរាណជាច្រើន   បាន​ធ្លាក់ សន្សល់ទុកនៅក្នុងត្រពាំងនោះ តាំងពីសម័យមុន
មកម្ល៉េះ។សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋាន​ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំង ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋាន​ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំង គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋាន​ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំងពុំទាន់មានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ, អាហារដ្ឋាន និងភោជនីយដ្ឋាននៅឡើយទេ។សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋាន​ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំងពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំង មានទីតាំងស្ថិតនៅ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រហែល ~4km ពីរង្វង់មូលក្រុងសិរីសោភ័ណ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

វត្តគីរីវង្សក្សេមក្សាន្ត (ហៅវត្តភ្នំបាក់) ស្ថិតនៅភូមិទឺកថ្លា ឃុំទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានចង្ងាយផ្លូវ៤គីឡូម៉ែតពីទីរួមខេ្តត តំបន់រមណីយដ្ឋានទេសចរណ៍វត្តភ្នំបាក់នេះ មានទេសភាពល្អស្អាតនៅពេលដែលយើងឡើងទៅមើលពីលើកំពូលភ្នំ ដែលអាចមើលថ្ងៃលិចនៅទិលខាងលិច និងអាចមើលឃើញក្រុងសិរីសោភ័ណពីលើទាំងមូលបានផងដែរ ជាពិសេសក៏មានល្អាងដែលអាចឲ្យភ្ញៀវទេសចរចូលលែងកម្សាន្តបានប្រកបដោយសុវត្តិភាព និងសេក្តីសប្បាយរីករាយ ។

វត្តដុឌ្ឌបព្វតា​ភ្នំ​ជញ្ជាំង  ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិគាប ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ដែលមានចំងាយប្រមាណជា៣គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាល្អាងភ្នំ ទេសភាពព្រៃភ្នំ។ ភ្ញៀវទេសចរអាចទស្សនាល្អាងភ្នំ ទស្សនាទេសភាពព្រៃភ្នំ។

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប