ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រម​ណី​យ​ដ្ឋា​នភ្នំ​បូ​ក​គោ​

ទិដ្ឋភាពទូទៅ

រម​ណី​យ​ដ្ឋា​នភ្នំ​បូ​ក​គោនេះមានចំងាយពីក្រុង កំពត ៤២គ.ម រហូតដល់កំពូលភ្នំ។ កាលដំបូងឡើយបូកគោគឺជា ទីកន្លែងសំរាប់លំហែកាយ ក្នុងការផ្លាស់ប្តូរអាកាសធាតុ នៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរ សមុទ្រ។ ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ ម៉ែត្រ អាកាសធាតុនៅទីនោះមានភាព ត្រជាក់បង្គួរ រុក្ខជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលាព្រមទាំងមាន ទេសភាពធម្មជាតិ ដ៏ល្អៗ ដូចចជាផ្ទាំងថ្មធំៗជាច្រើនឥតគណនា នៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះទៀតនៅកណ្តាល វាល ខ្លះទៀតដូចជារូបសត្វផ្សេងៗ មានរាងជាសំពៅ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

បដិមា​លោក​យាយ​ម៉ៅ មាន​កម្ពស់ 29 ម៉ែត្រ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ 2010 ស្ថិត​ក្នុង​ឥរិយាបថ​អង្គុយ​សមាធិ​បែរ​ព្រះភក្រ្ត​សម្លឹង​ទៅកាន់​ផ្ទៃ​សមុទ្រ។

ទឹកជ្រោះ​ពពក​វិល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​អោយសម​ទៅ​នឹង​ការ​ពិត​នៃ​ទីកន្លែង​មួយ​នេះ ដែល​មាន​ផ្ទាំង​ពពក​នៅ​អណ្ដែត​ត្រសែត​ពី​ខាង​លើ​ជាប់​មិន​លោះ​ពេល។

ថ្មមុខ​យក្សនេះ​គឺ​ជា​ទីកន្លែង​ដែល​អ្នក​ដើរព្រៃ​និង​អ្នកធ្វើដំណើរ​នានា​គោរពបន់​ស្រន់​សុំ​សេចក្តីសុខ។

បឹង​លើ​ភ្នំ នៅ​ចម្ងាយ​ប្រមាណ 5 គម ពី​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ មាន​ទីកន្លែង​សម្រាប់​ការ​កម្សាន្ត​កីឡា​លើ​ទឹក​មួយ​ចំនួន​រង់ចាំ​ភ្ញៀវ​ទៅ​កម្សាន្ត មាន​ដូចជា ការ​ជិះ​ទា ទូក​កានូ ទូក​កាយ៉ាក់ និង​ស្ទូចត្រី​ជាដើម។ បឹង​លើ​ភ្នំ​នេះ​ផ្ទុក​ទឹក​ចំនួន​កន្លះ​លាន​ម៉ែត្រ​គូប។

វត្តសំពៅ​ប្រាំ​មាន​ទីតាំង​នៅលើ​ជ្រោយ​មួយ​ដែល​អាច​មើល​ឃើញ​ទេសភាព​នៃ​ព្រៃ​ព្រឹក្សា​ពណ៌ខៀវ​ស្រងាត់​នៅ​តាម​ជ្រលង​ដង​ភ្នំ និង​ផ្ទៃ​សមុទ្រ​ធំ​ល្វឹងល្វើយ​ឆ្ងាយ​សន្លឹម​នៅ​ខាង​ក្រោម អម​ដោយ​ផ្ទាំង​ពពក​ដេរដាស​គួរ​ជា​ទី​គយគន់​ពេកក្រៃ។

ព្រះវិហារ​កាតូលិក​ចាស់ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ជនជាតិ​បារាំង​នៅ​ដើម​ឆ្នាំ 1920 ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សាងសង់​បុរី​លម្ហែ​លើ​ភ្នំបូកគោ។

ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់) ណង់​អគារ​ប្រវតិ្តសាស្រ្ត​មួយ​នេះ ធ្លាប់​ជា​សណ្ឋាគារ​ដ៏​ធំ​ស្កឹមស្កៃ​និង​ស្រស់ស្អាត​មួយ​នា​សម័យ​អាណានិគម​និង​រាស្រ្តនិយម។

ដំណាក់​ស្លា​ខ្មៅគឺ​ជា​អតីត​ព្រះរាជ​ដំណាក់​របស់​ព្រះបាទ​នរោត្តម សីហនុ សម្រាក​លម្ហែ​ព្រះកាយ ដែល​ត្រូវ​បាន​សាងសង់​ឡើង​ពី​ថ្ម​និង​មាន​បិទ​ដោយ​ឈើ​ស្លា​ខ្មៅ​នៅ​ក្នុង​ឆ្នាំ1936។

ដំណាក់​ព្រះបាទ​មុនីវង្ស ឬ​ដំណាក់​ស្តេចដំណាក់​ព្រះបាទ​មុនីវង្ស គឺជា​អគារ​មួយ​ក្នុង​ចំណោម​សំណង់​អគារ​ជំនាន់​អាណានិគម​ដ៏​ធំ​ស្កឹមស្កៃ​គួរ​អោយ​កត់​សម្គាល់​នៅ​លើ​ភ្នំបូកគោ។ 

វាល​ស្រែ១០០ ជាទី​កន្លែង​មួយ​ដ៏​ស្រស់ស្អាត​សម្រាប់​ការ​ផិ្តត​យក​រូបភាព​អនុស្សាវរីយ៍​នៅ​ក្នុង​ម៉ាស៊ីន​ថត​របស់​អ្នក។

វាលស្រែ 500 មាន​ចម្ងាយ ១៧គីឡូម៉ែត្រ ពី​រមណីយដ្ឋាន ឋានសួគ៌​បូកគោ ដែល​ចំណាយ​ពេល​ធ្វើដំណើរ​ប្រហែល​ជា ៣០ នាទី​តាម​រថយន្ត។

កន្លែង​សមាធិ​ នៅ​មិន​ឆ្ងាយ​ពី​រមណីយដ្ឋាន ឋាន​សួគ៌​បូកគោ មាន​ទីតាំង​សមាធិ​ដ៏​ស្ងប់​សុខ​និង​ស័ក្ដិសិទ្ធិ​ជាច្រើន​ដែល​កំពុង​រង់ចាំ​លោកអ្នក មក​សម្រាក​បន្ធូរ​អារម្មណ៍ ស្វែង​រក​ពេល​វេលា​ស្ងប់​សុខ​សម្រាប់​ផ្លូវចិត្ត កែសម្រួល​អារម្មណ៍​អោយស្រស់ថ្លា និង​រក្សា​រាងកាយ​និង​ទឹកចិត្ត​អោយមាន​ថាមពល​រឹងមាំបានផងដែរ។

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប