ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្តុង្គ)

ទិដ្ឋភាពទូទៅ

រម​ណីយ​ដ្ឋាន​ភ្នំ​ព្រះ​រាជ​ទ្រព្យ(ភ្នំ​ឧត្តុង្គ​ ) (ភ្នំ​អដ្ឋរស្ស) ជាអតីត​រាជធានី​នាសតវត្សរ៍ទី ១៧ ចាប់​ពី​ឆ្នាំ ១៦១៨ ដល់​ឆ្នាំ ១៨៦៦ ហើយ​ត្រូវ​បាន​ប្តូរ​រាជធានី​ទៅ​កាន់​រាជធានី​ភ្នំ​ពេញ​ដោយ​ព្រះ​បាទនរោត្តម​ នៅ​ឆ្នាំ ១៨៦៦។ ភ្នំ​នេះ​ជាទី​កន្លែង​សម្រាប់​បញ្ចុះ​សព​នៃព្រះរាជ​វង្សា​នុវង្ស និង​ជា​កន្លែង​ដែល​ព្រះ​រាជា​ទ្រង់​ព្រះ​រាជានុញ្ញាត​អោយ​សាង​សង់​វត្ត និង​ព្រះវិហារ។ ការ​ដែល​គេ​ហៅ​ “ភ្នំ​ព្រះ​រាជទ្រព្យ” ដោយ​សារ​ព្រះ​មហាក្សត្រ​ជំនាន់​នោះ​យល់​ថា​ភ្នំ​នេះ​មិនខ្ពស់​ពេក ហើយ​ស្ថិត​នៅ​ក្បែរឧត្តុង្គ​ ដែល​ជា​រាជវាំង​ស្រាប់ ព្រះ​រាជាក៏​ទ្រង់​ចាត់​អោយ​សាង​ព្រះ​ចេតិយធំៗ និង​មាន​ចម្លាក់​លម្អសម្រាប់​បញ្ចុះ​ព្រះ​បរមអដ្ឋិ និង​ព្រះ​អដ្ឋិនៃ​ព្រះ​រាជវង្សនុវង្សដោយ​ចាប់​សាង​បូជនីយស្ថាន​នោះ ដោយ​កម្លាំង​ព្រះ​រាជទ្រព្យ​ផ្ទាល់​ព្រះ​អង្គទើប​សន្មត​ថា “ភ្នំ​ព្រះរាជ​ទ្រព្យ”។​ ភ្នំ​ព្រះ​រាជទ្រព្យ ឬភ្នំ​ឧត្តុង្គ ជារមណីយដ្ឋាន​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រមួយ​ ដែល​ភ្ញៀវ​ទេសចរ​អាចសិក្សា​ស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ ព្រោះ​ទី​នោះ​ធ្លាប់​ជា​រាជ​វាំង​ចាស់​អំឡុង​ឆ្នាំ ១៦១៨ និង១៨៦៦។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រម​ណីយ​ដ្ឋាន​ភ្នំ​ព្រះ​រាជ​ទ្រព្យ (ភ្នំ​ឧត្តុង្គ​)(ភ្នំ​អដ្ឋរស្ស) ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥     (​ចូល​ទៅ​ក្នុង​ជម្រៅ ៣​គី​ឡូ​ម៉ែត្រ​) ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារ​លើក​ដែក និង​ឃុំ​ភ្នំ​បាត ស្រុក​ព​ញា​ឮ ។ ជា​រម​ណីយ​ដ្ឋាន​វប្ប​ធម៌​ប្រ​វត្ដិ​សាស្ដ្រ និង​ធម្ម​ជាតិ ។ មាន​ចម្ងាយ ៥២​គី​ឡូ​ម៉ែត្រ​ពី​ក្រុង​តា​ខ្មៅ​ ឬ ៤០​គី​ឡូ​ម៉ែត្រ​ពី​រាជ​ធា​នី​ភ្នំ​ពេញ ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

+ ភ្ញៀវ​ជាតិ ៖     

        – រថ​យន្ដ​តូច​១​គ្រឿង បង់​តម្លៃ ២.០០០​រៀល

        – រថ​យន្ដ Van ១​គ្រឿង បង់​តម្លៃ ៤.០០០​រៀល

+ ភ្ញៀវអន្ដរជាតិ ៖ 

        – ក្នុង ១​នាក់​បង់​តម្លៃ ១​$​/​១​លើក

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប