ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ប្រាសាទនាគបួស ឬអ្នកបួស

ទិដ្ឋភាពទូទៅ

ប្រាសាទនាគបួស ឬអ្នកបួស សាងសង់បែមុខទៅទិសខាងត្បូង ឃើញមានជណ្ដើរឡើង១១កាំ បរវេណទទឹងប្រហែល១០០ម បណ្ដោយប្រហែល ៣០០ម ប្រាសាទនេះគឺជាក្រុមប្រាសាទ មានប៉មតូចៗ ចំនួន៨ នឹងប្រាង្គខ្ពស់មួយ ហើយមានប្រាសាទនៅខាងក្រៅកំពែងផ្សេងទៀតផងដែរ ប្រាសាទនេះសាងសង់អំពី ឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់

ប្រាសាទនេះត្រូវបានសាងសង់ចាប់ពីសតវត្សទី៧ នឹងបន្តសាងសង់ដល់សតវត្សទី១១ នៃគ.ស វាគឺជាកន្លែងមូលដ្ឋានសហគមន៍មួយនៅសម័យបុរេអង្គរប្រាសាទនេះមានសិលាចារឹកចំនួន៩ផ្ទាំង ត្រូវបានសិក្សាដោយលោក ប៉ាម៉ង ទីយេ. លោក ឡាហ្សង់ គីយ្យា. លោក អៃម៉ូនីញ៉េ. និងលោក បាក អស់រយ:ពេលជិតមួយសតវត្សមកហើយ ចុងក្រោយបំផុត សិលាចារឹកដ៏សំខាន់ទាំង៩ផ្ទាំងត្រូវបានបកប្រែជាបន្តបន្ទាប់ ជាពិសេសសិលាចារឹក K. ៣៤១ បកប្រែដោយលោក ហ្ស័ក សឺដេស បកប្រែនៅឆ្នាំ ១៩៥៤ សិលាចារឹកចំនួន៨ផ្ទាំងនៅនឹងប្រាសាទ មួយផ្ទាំគេយកទៅរក្សាទុកនៅឯសរមន្ទីរជាតិភ្នំពេញ ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ប្រាសាទនាគបួស ឬ អ្នកបួស ឈ្មោះដើម ច័ន្ទនគិរី មានទីតាំងនៅលើកូនភ្នំជិតទៅនឹងជើងភ្នំដងរែក នៅក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប