ទិដ្ឋភាពទូទៅ
កោះទន្សាយ ជា រមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមាន ជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាល បន្តិចម្តងៗ ហើយ ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសំរាប់ការហែលទឹកលេងកំសាន្ត។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។
មានផ្ទះសំណាក់ប្រហែល ៨ និង ភោជនីយដ្ឋានប្រហែល ៥ បានបើកក្នុងមូលដ្ឋានកោះនោះ ដែលបម្រើសេវាអាហារសមុទ្រស្រស់ៗដ៏សំខាន់ដូចជា ក្ដាម ព្រោនបង្កង និង ត្រី។ ពេលថ្ងៃ កោះអាចនឹងមមាញឹកខ្លាំងជាមួយពួកទេសចរណ៍នៅពេលថ្ងៃ ដែលចាកចេញរង្វង់ម៉ោង៤ល្ងាច អញ្ជឹងហើយនៅពេលថ្ងៃលិចមានតែមនុស្សពីរបីនាក់ទេស្នាក់នៅពេញមួយយប់នៅទីនោះ។ អគ្គីសនីមានត្រឹមតែពីម៉ោង ៦-៩ យប់ តាមរយៈម៉ាស៊ីនភ្លើង។ ទឹកមានក្នុងរយៈពេលខ្លីកំឡុងខែប្រាំង (ធ្នូ-មេសា) និង ទូកវែងៗដែលមានធុងទឹកធំៗផ្គត់ផ្គង់នូវភាពខ្វះខាត។ សព្វថ្ងៃ មានប្រជាជន ៧ គ្រួសាររស់នៅលើកោះនេះ។ ពួកគេប្រកបរបរនេសាទនិងដាំដើមដូង។