ទិដ្ឋភាពទូទៅ
កោះពោធិ៍ គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែល ត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរណ៍ ហើយ វាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។ កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ កោះពោធិ៍ គឺជាភូមិដ្ឋានរបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្ត្រខេត្តកែបនេះ។ វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដី គោកឡើយ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយ ក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ។
ទីតាំង
កោះពោធិ៍ មានទីតាំងស្ថិតចម្ងាយប្រហែល ១០ សហាតិមាត្រពីក្រុងកែប។ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរពីមួយម៉ោងទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច។
គោលដៅទាក់ទាញទេសចរណ៍
កំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុត សម្រាប់បងប្អូន ដែលចូលចិត្ត ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និង លើសពីនេះទៅទៀតគឺ មានកន្លែងបោះតង់លើឆ្នេរកោះពោធ៌តែម្ដង ដែលជាកន្លែងស្ងប់ស្ងាត់ មានតែសំលេងទឹករលក និង សត្វយំ ។ -ជិះទូកស្ទូចត្រីកម្សាន្ត-មុជទឹកមើលផ្កាថ្ម-មានឆ្នេរហែលទឹកលេង -មានកន្លែងបោះតង់លើឆ្នេរកោះពោធ៌។
តម្លៃសំបុត្រចូលទស្សនា
ចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូកទៅកោះពោធិ៍វិញ ត្រូវចំណាយ ៤០ ដុល្លារទាំងទៅទាំងមក ឬក៏ភ្ញៀវទៅកោះទន្សាយ ក្នុងតម្លៃទៅមក ២០ ដុល្លារ សិន ហើយនៅពេលជិះអ្នកអាចចរចាជាមួយអ្នកបើកទូកដោយផ្ទាល់ឱ្យជូនទៅ កោះពោធិ៍បន្តទៀតក៏បាន។
ម៉ោងចូលទស្សនា
កម្រងរូបភាព