ទិដ្ឋភាពទូទៅ
កំពូលពេជ្យ រីសតស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ និងកន្លែងស្នាក់នៅ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកំពូលពេជ្យ រីសតដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ដើរទស្សនាកសិដ្ឋាន, ជិះទូក, ជិះទាទឹក, ជិះទូកកាយ៉ាក, ម្ហូប, លេងទឹកឬហែលទឹក, អាងហែលទឹក, ដើរលេងដោយថ្មើរជើង, គយគន់ថ្ងៃរះ, គយគន់ថ្ងៃលិច, កន្លែងគេង, រៀបចំអាហារដោយខ្លួនឯង, សួនកុមារឬកន្លែងលេងទង, ជិះក្តាររំអិល និងចំណុចផ្សេងៗទៀត។កំពូលពេជ្យ ឬអន្លង់ភ្ញៀវ ជាឈ្មោះរមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយ ដែលកំពុងទាក់ទាញអ្នកទស្សនាខ្លាំង។ រមណីយដ្ឋាននេះមានសួនកម្សាន្ត និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំនិងចង្កេះភ្នំ និងមានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ។ ជាពិសេសរមណីយដ្ឋានថ្មីនេះមានទេសភាពអមដោយជួរភ្នំព័ទ្ធជុំវិញដែលមើលទៅគឺធម្មជាតិបៃតងនៅជុំវិញខ្លួនតែម្តង។