ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ជំរកសត្វព្រៃស្រុកលំផាត់

ទិដ្ឋភាពទូទៅ

ជំរកសត្វព្រៃស្រុកលំផាត់ ​​ ជា​ផ្នែក​មួយនៃ​ទីឋាន​​ពិសិដ្ឋសំរាប់​​អភិរក្ស​​ពពួកសត្វ​​ព្រៃច្រើន​​ ប្រភេទ​នៃ​​ដែនជំរក​​សត្វ​ព្រៃ​​របស់ខេត្ត​​រតនគិរី ដែលជា​ទីកន្លែង​​គួរ​ឱ្យ​​ចាប់អារម្មណ៍​​បំផុត​នៃ​សំរស់​​ធម្មជាតិ​របស់​ កម្ពុជា។ ​ដែនជំរកសត្វព្រៃ​នេះ​​ស្ថិត​នៅ​ក្នុង​ខេត្ត​​ភាគឦសាន​​​នៃ​ប្រទេស គឺលាតសន្ធឹង​​ពីតាំង​ពី​ខេត្ត​រតន​គីរី​​ រហូត​​ខេត្តមណ្ឌល​​គិរី ​មាន​ទំហំ​​២.២២៥​គីឡូម៉ែត្រ​ការ៉េ​ ហើយ​តំបន់​នេះ​​ក៏ជា​​រមណីយដ្ឋាន​​ទាក់ទាញ​​​អ្នក​ទេសចរ​​ដែរ ​ដោយ​សារ​សំរស់​​ដ៏ត្រកាល​​ពីធម្មជាតិ​​​ ហ៊ុមព័ទ្ធ​​​ដោយ​រុក្ខ​ជាតិធំៗ​ និង​​​ជួរភ្នំ ដង​អូរ​​ ទន្លេ ដែលមាន​ទេស​​ភាព​ស្ងប់ស្ងាត់ ​ពីការ​រំខានទាំង​ឡាយ​របស់​មនុស្ស វាប្រៀប​​បាន​ជា​ឋានសួគ៌​មួយ​សំរាប់​ពពួក​​​សត្វព្រៃ​ជាច្រើន​ប្រភេទ​​ រួមទាំង​ប្រភេទ​សត្វ​​​ដ៏កម្រ​​ជិត​​ផុត​ពូជ​មួយ​ចំនួន​នៅលើ​ពិភព​លោក​នេះផង ។​តំបន់សត្វ​ព្រៃ​​លំផាត់​មាន​ភ្នំ​ជា​ច្រើន លាយ​ឡំ​​ដោយព្រៃ​ និង​ដី​ទំនាប ​វាលស្មៅ ស្រះ​ ត្រពាំង និងអូរ​​ ដែល​ជា​ប្រភព​ទឹក​ភ្ជាប់ជាមួយ​​ទន្លេ​​ស្រែ​ពក វា​បាន​​ផ្តល់​​ជា​ជំរក​ដ៏​ល្អ​​វិសេស​វិសាល​​​ដល់​ថនិក​សត្វ​ជា​ច្រើនទៀត ​និង​ក៏មាន​​​សត្វ​​បក្សាបក្សី​​តូច​ធំ​ ​ជា​ច្រើន​​​រាប់រយ​​ប្រភេទ​រស់​នៅ និង​​សត្វ​​​ព្រៃ​ធំៗ​ដូចជា​ដំរី ក្របីព្រៃ ​ខ្លា ព្រម​ទាំង​​​ខ្លាឃ្មុំ ​និងពពួក​​ឧរង្គ​​សត្វជា​ច្រើន​​ទៀត​រស់​នៅ​​យ៉ាង​សុខសាន្ត ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ជំរកសត្វព្រៃស្រុកលំផាត់ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ដែលមានចំងាយប្រមាណជា ៣៤គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី​។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប