ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

តំបន់អេកូទេសចរណ៍អារ៉ែង​

ទិដ្ឋភាពទូទៅ

តំបន់អេកូទេសចរណ៍អារ៉ែង​ មានសក្តានុពលលើទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។យើងបានស្គាល់ទឹកជ្រោះ៣កន្លែងគឺទឹកជ្រោះ ឆាយតាហ៊ីង ទឹកជ្រោះឆាយពួរប្រាំបួន និងទឹកជ្រោះឆាយអារ៉ែង។ យើងថែមទាំងបានឡើងភ្នំម្រេចកង្កែប មើលទេសភាពសមុទ្រឈើនៅតំបន់អារ៉ែងទៀតផង។ ទីនោះសំបូរកន្លែងកំសាន្តបែបធម្មជាតិ ទេសភាពស្អាតណាស់! អារ៉ែងសំបូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិល្អឯក មានគោលដៅទេសចរណ៍ ជាង៦០ ដែលគួរទៅទស្សនា ដូចជា តំបន់ទឹកធ្លាក់ឆាយអារ៉ែង ឆាយហ៊ីង អូរពោធិ៍ប្រាំបួន តំបន់ដើរផ្សងព្រេង (Trekking) តំបន់មើលថ្ងៃលិច ជម្រកសត្វក្រពើភ្នំ ជម្រកត្រីនាគ តំបន់ពាងក្រឡបុរាណ តំបន់ជនជាតិភាគតិចកំពុងរស់នៅ៕

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

តំបន់អេកូទេសចរណ៍អារ៉ែង មានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

ខ្នងផ្សារ គឺជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំបន់ចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនាដើមឆ្នាំ ២០២០។ ខ្នងផ្សារ មានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

វាលខ្នងស្រល មានទេសភាពស្រស់ស្អាតជាទីកន្លែងដ៏ល្អបំផុតសម្រាប់ការបោះតង់ស្នាក់នៅក្នុងព្រៃតាមបែបផ្សងព្រេង ស្ថិតក្នុងតំបន់ស្ទឹងអារ៉ែង មានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប