ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ទន្លេបាទី

ទិដ្ឋភាពទូទៅ

ទន្លេបាទី ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទន្លេបាទីដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក, ម្ហូប និងចំណុចផ្សេងៗទៀត។ ទន្លេបាទីជារមណីយដ្ឋានធម្មជាតិមួយ ដែលជាប់ទៅនឹងផ្ទៃ​បឹង​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​មាន​តូប​តូច​ធំ​ប្រក់​ស្បូវ​និង​ស្លឹក​ត្នោត​ជា​ច្រើន​សង់​លើ​ផ្ទៃ​ទឹក​គួរ​ឲ្យ​ចង់​សម្រាក​កម្សាន្ត​ ហើយអ្វី​ដែល​អ្នក​ធ្វើ​ដំណើរ​មិន​ភ្លេច​ គឺ​ការ​ទទួលទាន​អាហារ​ស្រុកស្រែ​ដ៏​មានឱជារស​ប្រចាំ​តំបន់​ទៀតផង។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ទន្លេបាទី មានទីតាំងស្ថិតនៅ ភូមិ​ថ្នល់​ទក្សិណ​ ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី​ ខេត្តតាកែវ និងមានចម្ងាយប្រហែល ~46km ពីវិមានឯករាជ្យ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

ប្រាសាទ​តាព្រហ្មស្ថិត​នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ​ស្រុក​បាទី។

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប