ទិដ្ឋភាពទូទៅ
ទឹកធ្លាក់តាឥសី ឬទឹកធ្លាក់តាតៃ មានភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចទៅទស្សនាកម្សាន្តនៅតំបន់នោះបានដោយ តាមផ្លូវគោក (រថយន្ត ម៉ូតូ ឬកង់) តាមផ្លូវជាតិ លេខ ៤៨ រួចបន្តតាមផ្លូវលំ ក្រួសក្រហម ឬ អាចធ្វើដំណើរតាមផ្លូវទឹក ត្រឹមសហគមន៍ ដែលមានទីតាំងនៅគល់ស្ពានតាតៃ ដោយជិះទូករបស់សហគមន៍ ទៅកាន់តំបន់ទឹកធ្លាក់នេះ ។