ទិដ្ឋភាពទូទៅ
ប្រាសាទតាកែវ គឺជាប្រាសាទបុរាណរបស់ខ្មែរយើង ដែលត្រូវបានកសាងនៅសតវត្សទី ១០ ក្នុងរាជព្រះបាទជ័យរវន្ម័ទី៥ ដែលជាព្រះរាជ្យបុត្ររបស់ ព្រះបាទរាជិន្រ្ទវរន្ម័ទី២។ កាលនោះរាជធានីរបស់ខ្មែរបានរើចេញពី រាជធានីឆោគគយ្យ រឺឆោគគរគី (តំបន់ប្រាសាទកោះកែ សព្វថ្ងៃ) មកតាំងនៅម្តុំខាងលិចបារាយណ៍ យសោធរតាដាក ដែលមានឈ្មោះរាជធានីថា ជយេន្រ្ទគីរី។ កាលព្រះរាជបិតា របស់ព្រះបាទជ័យវរន្ម័ទី៥ សុគតទៅ រាជ្យសម្បត្តិ និងរាជ្យបល្ល័ង្កបានមកលើ ព្រះរាជាជ័យវរន្ម័ទី៥ តែដោយកាលនោះទ្រង់ទើបតែមានព្រះជន្ម ១០ឆ្នាំ ម្លោះហើយការកសាងប្រទេស នឹងការរៀបចំរដ្ធគឺក្រុមបុព្វជិត មន្រ្តី នឹងរាជគ្រូបណ្ឌិតយោគីស្វរៈ ជាអ្នករៀបចំចាត់ចែង។ លុះមកដល់ ព្រះជន្ម១៧ឆ្នាំ ព្រះបាទជ័យវរន្ម័ទី៥ ក៏បានចាប់ផ្តើមព្រឹក្សាយោបល់ជាមួយព្រះរាជគ្រូបណ្ឌិតយោគីស្វរៈ នឹងក្រុមបុព្វជិតផ្សេងទៀត ដើម្បីរៀបចំកសាងប្រាសាទរាជមួយរបស់ព្រះអង្គ ហើយដើម្បីគោរពបូជាទៅកាន់ព្រះឥសូរ ដែលជាអាទិទេពចម្បងក្នុងព្រហ្មញ្ញាណសាសនា។ ព្រះអង្គក៏ចាប់ផ្តើមកសាងប្រាសាទភ្នំមួយមានរាងជាសាជី ក្នុងឆ្នាំ៩៧៤ (pyramid temple) ដែលមានអក្ស័ ពីកើតទៅលិច ៥០០ម៉ែត្រ តាមផ្លូវភ្ជាប់ទៅនឹងបារាយណ៍ យសោធរតាដាក ខាងកើត។ ព្រះអង្គបានដាក់ឈ្មោះប្រាសាទនោះថា «ហេមគីរី ដែលមានន័យថាភ្នំមាស ដោយយោងតាមសិលាចារឹក)។#ទំហំមូលដ្ធាននៃសំណង់ប្រាសាទ » ប្រាសាទនេះ មានកសិណ្សទឹកប្រវែង ២៥៥ គុណ ១៩៥ម៉ែត្រ » គោបុរៈទី១ ១២២ គុណ ១០៦ម៉ែត្រ » គោបុរៈទី២ កំពស់ ៥.៥ម៉ែត្រ ប្រវែង ៨០ គុណ ៧៥ម៉ែត្រ » បណ្ណាល័យ ២ » សាលចម្លាក់វែង២ ខ្លី២ » រាងប្រាសាទគឺ៥ថ្នាក់ មានកំពស់ប្រហែល៤៥ម៉ែត្រពីដី ជាន់ខាងលើបង្អស់មាន៥ប្រាង្គ ក្នុងនោះ៤ប្រាង្គ ដែលសង់លើផ្ទៃរាបស្ថិតតាមជ្រុងនីមួយមានកំពស់ ៨ម៉ែត្រ ហើយប្រាង្គកណ្តាល មានកំពស់១២ម៉ែត្រ ដែលតំកល់សិវៈលឹង្គ។#ចម្លាក់_សិលាចារឹក_ប្រផ្នូលមិនល្អ » បើយោងតាមលោក ហ៊្សក សឺដេស បុរាណវិទូជនជាតិបារាំង បាននិយាយថាប្រាសាទនេះគឺបានបញ្ឈប់ការឆ្លាក់រូបតាមសាលនៅជាន់ទី១នឹង២ នៅពេលដែលមានរន្ទះបាញ់ប្រាង្គខាងលើ ដែលជាប្រផ្នូលមិនល្អ ក្នុងជំនឿរបស់ជនជាតិខ្មែរ តែលោកហ៊្សក ប៉ូសីលេ្យ បាននិយាយថាវាអាចបណ្តាលមកពីព្រះរាជាសុគត ហើយចម្លាក់ត្រូវបានបញ្ឈប់។ យ៉ាងណាមិញប្រាសាទនេះក៏មិនបានសាងរួចរាល់ដែលក្នុងរាជកាលនោះ រហូតព្រះរាជាក្រោយមក គឺព្រះបាទសូរិយ្យវរន្ម័ទី១ មកសាងបង្ហើយ។ តែក្នុងប្រាសាទនេះយើងក៍ឃើញមានសិលាចារឹក ៧ផ្ទាំង ដែលសរសេរដោយបណ្ឌិតយោគីស្វរៈ និយាយពីអំណោយដែលគាត់ធ្វើទៅកាន់វត្តលឹង្គបុរៈ ជ័យក្សត្រ ហេមស្រឹង្គ និងនរេន្រ្ទគ្រាម ល។#ការជួសជុលប្រាសាទ នៅឆ្នាំ២០០៦ សម្តេចហ៊ុន សែន នាយករដ្ធមន្ត្រីនៃប្រទេសកម្ពុជា បានចុះហត្ថលេខាជាមួយរដ្ធមន្ត្រីចិន វេង ជីវប៉ាវ អោយបើកការជួសជុលប្រាសាទ។