ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ប្រាសាទនគរបាជ័យ

ទិដ្ឋភាពទូទៅ

ប្រាសាទនគរបាជ័យបាន​ចែក​ចេញ​ជា ទី​១, ទន្លេ​អុំ ស្ថិត​នៅ​ខាងកើត​នៃ​ប្រាសាទ មាន​ទំហំ ៤០០ ម គុណ ៥០០ ម ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០​ម ពី​ប្រាសាទ​ ថែវ​ទី​មួយ មាន​ទំហំ ៤២១ ម គុណ ៣៧១ ម ដែល​រៀបចំ និង​កសាង​ឡើង​ពី​ថ្មបាយក្រៀម មាន​កម្ពស់ ២,៩ ម និង​កម្រាស់ ២,៤ ម​។ ទទឹង​ច្រកចូល​មាន​ប្រវែង ២​ម​។ ប៉ុន្តែ​បច្ចុប្បន្ន​ថែវ​នេះ បាក់បែក​អស់​មួយ​ចំនួន​ធំ​ហើយ​។ នៅ​ក្នុង​បរិវេណ​នៃ​ថែវ​ទី​មួយ​មាន តោ​ចំនួន ៦ ស្ថិត​នៅ​មាត់​ច្រកចូល​ទៅ​ថែវ​ទី​២ និង​មាន​នាគ ៨ ដែល​ស្ថិត​នៅ​ពីក្រោយ​តោ​ទាំង ៦ និង​មាន​អសុរា ២ ឈរ​នៅ​អម​ច្រកចូល​សងខាង​។ថែវ​ទី​ពីរ រួម​មាន រូបសំណាក់​តេ​ជោ​ដំ​ឌិន​ចំនួន ២ រូប អសុរា​ចំនួន ២ ដែល​មាន​កម្ពស់ ១,៦០ ម និង​មាន​ស្រះ​ទឹក​ពីរ ដែល​មាន​ទំហំ ២០​ម គុណ ២០​ម ទឹកស្រះ​ទាំង​ពីរ​នេះ​មិន​រឹង​ទេ​នៅ​រដូវប្រាំង​ព្រមទាំង​មាន​ដើម​ឈូក​ដុះ​អម​។ថែវ​ទី​បី មាន​កំរាស​ក្រាស់​ជាង​ថែវ​ទី​១ និង​ទី​២ ហើយ​ថែវ​ទី​៣​នេះ​មាន​ច្រកចេញ ចូល នៅ​ចំ​កណ្តាល​ទាំង​៤​ទិស​។ នៅ​ក្នុង​ថែវ​ទី​៣ រួម​មាននៅ​ចំ​ពីមុខ​ច្រកចូល មាន​រូប​ព្រះ​នរាយណ៍​ដៃ​៨ និង​នៅ​ផ្នែក​ខាងឆ្វេង​ដៃ​មាន​រូប​ព្រះ​នរាយណ៍​ដៃ​៤​។ថែវ​ទី​បួន រៀបចំ​ដោយ​ថ្មបាយក្រៀម​ចំ​ដាច់​ៗ​ពី​គ្នា​ជា​បន្ទប់​ៗ ហើយ​មាន​ហើយ​លក្ខណៈ​ខុស​ប្លែក​ពី​ថែវ​ទី​១,២,៣ ព្រោះ​ថែវ​ទី​៤​នេះ មាន​ច្រកចូល​៨​ទិស​។ បើ​ចូល​នៅ​ដល់​កំពូល​កណ្តាល​នៃ​ប្រាសាទ​នេះ គេ​សង្កេត​ឃើញ​កំពូល​មួយ​ខ្ពស់​នៅ​ចំ​កណ្តាល​សង់​អំពី​ថ្មភក់ ដែល​មាន​ព្រះ​គង់​ព្រះ​ភ្នែក​បែរ​ចេញ​ទៅ​រក​ទិស​ទាំង​៤ គឺ​កើត លិច ជើង ត្បូង​។រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ មាន​ទីតាំង​ធំ​ទូលាយ​ល្អ​មិន​ចាញ់​ប្រសាទ​នានា ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ទេ​។ ទី​នេះ​ជាទី​ប្រជុំជន​មួយ​យ៉ាង​សំខាន់​សំរាប់​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ផ្សេង​ៗ​។ ប្រាសាទវត្តនគ​របា​ជ័យ​កសាង​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១១ ក្នុង​រជ្ជកាល​ស្តេច​ឧ​ភ័​យ្យ និង​សូរ្យ​វរ្ម័ន​ទី​២ ក្នុង​ឥទ្ធិពល​សេវៈ​និយម​។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ប្រាសាទនគរបាជ័យរមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ មួយ​នេះ​ស្ថិត​នៅ​ចម្ងាយ ២២ គ​.​ម ពី​ទីរួមខេត្តកំពង់ចាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ហើយពី​ភ្នំពេញ​ទៅ​រមណីយដ្ឋាន​នេះ​ មាន​ចម្ងាយ ១២២ គ​.​ម និង​បត់​ឆ្វេង​ដៃ ២០០​ម ទៀត​។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប