ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ប្រាសាទភ្នំដា

ទិដ្ឋភាពទូទៅ

ប្រាសាទភ្នំដា កសាងនៅលើកំពូលភ្នំដា មានកម្ពស់៤០ម៉ែត្រ ប្រាសាទនេះបែមុខទៅទិសខាងជើង សំដៅទៅរករាជធានីនគរភ្នំ ដែលទីតាំងស្ថិតនៅស្រុកអង្គរបូរីសព្វថ្ងៃ។ប្រាសាទនេះកសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រ ពុំមាន ជណ្តើរទេ មានទ្វា៣ជាទ្វាបញ្ឆោតនិងទ្វា១ជាទ្វាពិតនៅជញ្ជាំងខាងជើង ហើយជញ្ជាំងក្រាសខុស ប្លែកពីប្រាសាទនានា។ ប្រាសាទភ្នំដាពុំមានរបង (កំពែងឬកំផែង) ព័ទ្ធជុំវិញទេ។ នៅខាងក្នុងមាន តាំងលឹង្គព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជា។ ប្រាសាទនេះកសាង ឡើងក្នុងសតវត្សទី ៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដោយសារតែប្រាសាទភ្នំដាមានអាយុកាលចាស់តាំងពីសតវត្សទី ៦ នោះទើបក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជួសជុលឡើងវិញ(សតវត្សទី១១) ដោយកត់សម្គាល់ ឃើញផ្តែរ និងសសរពេជ្រប្រហាក់ប្រហែលគ្នា និងរចនាបទឃ្លាំង។ ដោយឡែកផ្តែរសសរពេជ្រត្រូវ យកទៅរក្សាទុកនៅសារៈមន្ទីរអង្គរបូរីតាំងពីឆ្នាំ១៩៩៩។ ប្រាសាទភ្នំដាគឺជាប្រាសាទទោល។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រមណីយដ្ឋានទេសចរណ៍ភ្នំដា ស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ មានចម្ងាយ ២៥គីឡូម៉ែត្រតាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោក ពីទីរួមខេត្តតាកែវ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប