ទិដ្ឋភាពទូទៅ
ប្រាសាទ្រពុំឈូក ដែលបានសាងសង់ឡើង ពីថ្មបាយក្រៀម និងថ្មភក់នេះ គឺកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ (គ.ស ៩២០-៩៤៤) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ តាមលំនាំរចនាបទប្រាសាទកោះកេរ្តិ៍។ បច្ចុប្បន្នតួប៉ម ដែលមានកំពស់ប្រមាណ ១២ម និងកំពែងព័ទ្ធជុំវិញស្ថិតនៅក្នុងលក្ខណ:ល្អបង្គួរ លើកលែងតែគុបុរ:ពីទិសខាងកើត គឺបាក់បែកស្ទើរទាំងស្រុង ព្រោះតែអំពើចោរកម្មបំផ្លិចបំផ្លាញលួចយកទាំងចម្លាក់ ផ្តែរ និងរូបអាទិទេពមួយចំនួនផងដែរ។