ទិដ្ឋភាពទូទៅ
វត្តទូលរាជា អាចនិយាយបានថាជាអារាមដ៏ស្កឹមស្កៃនៃព្រះពុទ្ធសាសនាដែលហូរហៀរទៅដោយសមិទ្ធិផលជាច្រើននៅផ្ដុំគ្នា ហើយក៏មានសំណង់បដិមាព្រះពុទ្ធធំជាងគេបង្អស់នៅក្នុង ប្រទេសកម្ពុជា គឺរូបសំណាកដ៏ធំនេះហើយដែលអ្នកនឹងមើលឃើញពីចម្ងាយនៅឡឹមៗ ខណៈធ្វើដំណើរទៅកាន់ទីអារាមមួយនេះ ។ ដោយមានទីតាំងនៅទីខ្ពស់មួយតាមមាត់ទន្លេបាសាក់នាត្រើយខាងកើត ក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។