ទិដ្ឋភាពទូទៅ
រមណីយដ្ឋានដូង ទេរ ជារមណីយដ្ឋានមួយស្ថិតលើដងព្រែកទឹកឈូ ចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីស្ពានកំពតថ្មីប្រមាណ ១០-១៥នាទី។ នៅទីនោះ មានដូងទេរយ៉ាងស្រស់ ស្អាតលយចូលទៅ ទឹកបឹងបង្អួតសម្រស់យ៉ាងត្រកាល។ ទេសភាពឆ្នេរមាត់ព្រែកដ៍ស្រស់ ស្អាត សម្រាកលំហែកាយ ហែលទឹកកម្សាន្ត ទទួលទានអាហារឆ្ងាញ់ៗ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរអាចរកជិះក្ដាររំអិល កោងខ្ពស់ ។