ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋានធម្មជាតិថ្វាក

ទិដ្ឋភាពទូទៅ

រមណីយដ្ឋានធម្មជាតិថ្វាក ភ្ញៀវទេសចរអាចធ្វើដំណើរទៅកំសាន្ដតាមផ្លូវជាតិលេខ ៥៧ ។ រមណីយដ្ឋាននេះស្ថិតក្នុងដងស្ទឹងសង្កែ ក្នុងភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានគ្រប់គ្រងដោយអជ្ញាធរមូលដ្ឋាននៅទីនោះ។ ចាប់ពីឆ្នាំ២០១១ រមណីយដ្ឋាននេះ ចាប់ផ្តើមពេញនិយមសម្រាប់ទេសចរជាតិ មកលេងទឹក និងសម្រាក់កម្សាន្ត ។ នៅរដូវប្រាំង កម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេង ក្នុងស្ទឹង លើថ្មរដេបរដុប ។ ទីនេះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និងគុម្ពឬស្សីជាច្រើនដុះតាមច្រាំង ផ្លូវចូលទៅលេង អមទៅដោយតូប ដែលសាងសង់ឡើងសំរាប់ភ្ញៀវសំរាកកាយ។ ភ្ញៀវទេសចរអាចគយគន់នូវ ទេសភាពធម្មជាតិនៅតាមមាត់ស្ទឹង ស្ដាប់សំលេងទឹកហូរ និងសត្វយំដ៏ខ្ញៀវខ្ញា និងមុជទឹកកំសាន្ត។ ជាពិសេសទៅទៀតនោះកន្លែងកំសាន្ដនេះមាន ផ្ទៃទឹកហូររាបស្មើ និងមានទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្ម ធំ តូច គួជាទីកំសាន្ដយ៉ាងមនោរម្យ។ នៅថ្ងៃឈប់សម្រាក់ និងក្នុងពេលបុណ្យទានធំ ៗម្តង ពិសេសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករមកលេងទឹកនៅរមណីតដ្ឋាននេះ ។ និយាយរួមរមណីយដ្ឋាននេះ មាន លក្ខណៈល្អគ្រប់គ្រាន់ សំរាប់ធ្វើជាកន្លែងកំសាន្ដ លេងទឹក និងសំរាកកាយ យ៉ាងសប្បាយរីករាយ ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រមណីយដ្ឋានធម្មជាតិថ្វាក ជារមណីយដ្ឋានមួយ ស្ថិតនៅប៉ែកខាងលិចទីរួមខេត្ដបាត់ដំបង ដែលមានចំងាយ ប្រមាណជា ៤៥ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប