ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់

ទិដ្ឋភាពទូទៅ

រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរពីទីរូមខេត្ដ បាត់ដំបងតាមផ្លូវជាតិលេខ៥៧ ឆ្ពោះទៅទិសខាងត្បូងនៅលើផ្លូវទៅប្រាសាទបាណន់ដែរ ពេលធ្វើដំណើរទៅដល់ផ្លូវ បំបែកទៅភ្នំសំពៅបត់ឆេ្វងហើយធ្វើដំណើរទៅរហូតទៅដល់ក្លោងទ្វារវត្ដ រួចចូលតាមក្លោងទ្វារវត្ដបន្ដរហូតទៅដល់ភ្នំ នាងរំសាយសក់។
ភំ្នរំសាយសក់នោះមានប្រវត្ដិដើមទាក់ទងក្នុងរឿងពេ្រងខ្មែរបុរាណយូរលង់ណាស់មក ហើយដែលតែងតែ ដំណាលតៗគ្នារហូតមកដល់សព្វថ្ងៃនេះ។ រឿងពេ្រងនេះវាមានប្រវត្ដិទាក់ទងគ្នាទៅនឹងភ្នំបាណន់ ភ្នំសំពៅ ភ្នំតាង៉ែត ភ្នំរំសាយសក់ ភ្នំក្ដោង ភ្នំទ្រុងមាន់ទ្រង់ទាជាដើម (សូមអានរឿង ឪរឿងព្រះចៅរាជកុល និងនាងរំសាយសក់ឱ )។ 
ល្អាងភ្នំធម្មជាតិមានជណ្ដើរធ្វើពីបេតុងនិងមានបង្កាន់ដៃឡើងរហូតទៅដល់មាត់ល្អាង។ ភ្ញៀវទេសចរណ៍អាច មើលឃើញនូវទេសភាពដ៏ល្អប្រណិតពីលើកំពូលភ្នំនូវវាលស្រែដ៏ធំល្វឹងល្វើយ ចំការ នឹងទេសភាពព្រៃភ្នំទាំងឡាយ ដ៏ខៀវស្រង៉ាត់។ លើភ្នំរំសាយសក់មានល្អាងដែលនៅមាត់ល្អាងមានរូបសំណាកបដិមាករមួយសំរាប់ការបន់ស្រន់សុំ សេចក្ដីសុខសប្បាយ។យើងអាចធ្វើដំណើរចូលទៅក្នុងល្អាងតាមកាំជណើ្ដរដែលបានសាងសង់ហើយ នៅក្នុងល្អាងនេះ មានសភាពងងឹតហើយត្រជាក់។ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរណ៍ចាស់កេ្មងតែងតែនាំគ្នាទៅលេង កំសាន្ដយ៉ាងសប្បាយ។ លើសពីនេះទៅទៀតក៏មានការរៀបចំដាក់ភ្លើងនៅក្នុងល្អាង ផ្លូវចូលល្អាង នៅក្នុងវត្ដ ភ្លឺព្រោងព្រាតនៅ ក្នុងបុណ្យទានផេ្សងៗ។ រីឯនៅជើងភ្នំមានព្រះវិហារមួយដែលកំពុងសាងសង់ និងមានទីធ្លាវត្ដដ៏ធំ មានសួនច្បារ មានផ្លូវ នឹងមានការរៀបចំឡើងយ៉ាងល្អប្រពៃ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់ ជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិដូង ឃុំឈើទាល ស្រុកបាណន់ វាមានចំងាយប្រមាណ ២៣ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ល្អាងភ្នំរំសាយសក់។ 

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប