ទិដ្ឋភាពទូទៅ
រមណីយដ្ឋានបឹងលំកុដ ឬអ្នកស្រុកហៅបឹងគិរីវង្គត់ គឺជាការហៅភ្ជាប់ជាមួយនឹងឈ្មោះរបស់ទីអារាមមួយនៅក្បែរនោះមានឈ្មោះថា «វត្តគិរីវង្គត» មានទឹកថ្លាឆ្វង់ ពណ៌ខៀវដូចទឹកសមុទ្រមានផ្ទៃបឹងធំទូលាយអមដោយព្រៃតូចធំ ស្ងាត់ជ្រងំ សម្រាប់ក្រុមទេសចរដែលចូលចិត្តទីស្ងាត់អាចចុះហែលទឹកលេងកម្សាន្តយ៉ាងត្រជាក់កាយ និងអាចស្ទូចត្រីកម្សាន្តបានផងដែរ។