ទិដ្ឋភាពទូទៅ
រមណីយដ្ឋានភ្នំប្រសិទ្ធី ជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រ និងធម្មជាតិ ។ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានចម្ងាយ ២៣គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងបែកចូលទៅក្នុងត្រង់ផ្សារព្រែកពៅ្ន ( រាជធានីភ្នំពេញ ) ចម្ងាយ ១៣គីឡូម៉ែត្រ ។តួរមណីយដ្ឋានគឺជាកូនភ្នំពីរទន្ទឹមគ្នាខ័ណ្ឌដោយជ្រលងផ្លូវកណ្ដាល មានចម្ងាយ ១គីឡូម៉ែត្រពីគ្នា។ ប្រសិទ្ធីត្រៃត្រឹង្ស ឬ ប្រសិទ្ធីខាងកើតស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ។ នៅទីនោះមានវត្ដខ្មែរបុរាណសង់នៅលើ កំពូលភ្នំ និងមានប្រាសាទបុរាណ (ប្រាសាទនាងគ្រប់លក្ខណ៍កសាងនៅ ស.វ ទី៧) ។ រីឯប្រសិទ្ធីខាងលិច ស្ថិតនៅក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ។ នៅចង្កេះភ្នំបែកខាងជើងមានវត្ដបុរាណខ្មែរហើយនៅលើកំពូលភ្នំមានវត្ដមានព្រះពុទ្ធសាសនាមហាយាននិកាយ “គង់ស៊ីអ៊ីម” ឬ វត្ដចិន ។