ទិដ្ឋភាពទូទៅ
វិហារសសរ ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សទី១៦ ដោយព្រះបាទចន្ទរាជា ដោយសង់ពីឈើដែលមានសសរចំនួន ១០០ដើម។ នៅសម័យប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយវិហារនេះត្រូវបានជួសជូលជាបន្តបន្ទាប់ ព្រះវិហារត្រូវបានកសាងឡើងវិញពីឥដ្ឋ លើទីតាំងចាស់ដែលមានសសរចំនួន១២៦ដើម។
សំបូរមានលក្ខណៈពិសេសមួយលើផ្នែកព្រះពុទ្ធសាសនាគឺមានវត្តចំនួន០៤កន្លែង មានព្រះវិហារដែលមានព្រះពុទ្ធបដិមាបែរព្រះភក្រ្តទៅរកទិសធំៗទាំង០៤គឺ៖
- វិហារ សសរ ១០០ : បែរព្រះភក្រ្តទៅទិសខាងជើង
- វិហារ គោក :បែរព្រះភក្រ្តទៅទិសខាងកើត
- វិហារ លាវ :បែរព្រះភក្រ្តទៅទិសខាងលិច
- គោកវិហារ :បែរព្រះភក្រ្តទៅទិសខាងត្បូង(គោកវិហារសព្វថ្ងៃបែកបាក់អស់នៅសល់តែគ្រឹះប៉ុណ្ណោះ)។
នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ អ្នកស្រុកសំបូរមានប្រពៃណីប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំរយៈពេល០៩ថ្ងៃ ១វត្តធ្វើ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ ថ្ងៃទី២១ ខែមេសា រៀងរាល់ឆ្នាំ ។