ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋាន​ទឹកធ្លាកអូរតាវ៉ៅឬទឹកធ្លាក់ភ្នំខៀវ

ទិដ្ឋភាពទូទៅ

រមណីយដ្ឋាន​ទឹកធ្លាកអូរតាវ៉ៅឬទឹកធ្លាក់ភ្នំខៀវ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដើម្បីទៅដល់ ទីនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥៧ រហូតដល់​ស្ពានថ្ម​អូរ​តា​វ៉ៅ​ឡើងទៅ​ប្រហែល​ជាង ១០០ ម៉ែត្រ​ក្នុង​ខេត្ត​ប៉ៃលិន​នោះ និង​ឃើញ​ផ្លាកសញ្ញា​បង្ហាញ​ទីតាំង​ត្រង់​ម្ដុំ​ផ្លូវបំបែក​ភូមិ​ខ្លុង ពី​ខាងឆ្វេង​ដៃ ហើយ​បត់​ចូលទៅ​ប្រមាណ ៧ គីឡូម៉ែត្រ​ទៀត និង​ដល់​កន្លែង​រមណីយដ្ឋាន​ធម្មជាតិ​ទឹកថ្លា​ក់​ក្បាល​អូរ​តា​វ៉ៅ​ហើយ​។ រមណីយ​ដ្ឋា​ននេះ​មាន​ស្ទឹង​ធម្មជាតិ​ទឹកថ្លា មាន​ជ្រោះ​ទឹក​ហូរ​ធ្លាក់​លើ​ល្បាក់​ថ្មដា យ៉ាងខ្ពស់ ខ្យល់អាកាស​ត្រជាក់​ដល់​ក្រអៅបេះដូង​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ទៅលេង​សប្បាយរីករាយ​។ ពិសេស​នោះ គឺ​ម្ចាស់​វិនិយោគ​បាន​កែច្នៃ​ខ្ចូ​ស​កន្លែង​អង្គុយលេង​នៅក្បែរ​មាត់​ស្ទឹង​អូរ​តា​វ៉ៅ​ជាច្រើន​កន្លែង មាន​ខ្ចូ​ស​អង្គុយ​នៅ​ខាងលើ​ច្រាំង និង​ខាងលើ​កន្លែង​ចត​ឡាន សម្រាប់​ភ្ញៀវ​ទេសចរ​រង់ចាំ​ក្រុមគ្រួសារ​ចុះទៅ​លេង​ទឹកជ្រោះ​ធ្លាក់​បែក​ផ្កាត្រែង​។ ចំណែក​កន្លែង​ទុកដាក់​ឡាន​ម៉ូតូ​យ៉ាង​ស្រូល​ដែល​មិន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព​បាត់បង់​អ្វី​ឡើយ​។​

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រមណីយដ្ឋាន​ទឹកធ្លាកអូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចំងាយ ៥គម ពី​ក្រុង​ប៉ៃលិន។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប