ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

វត្ដកំផែង

ទិដ្ឋភាពទូទៅ

អ្នកទេសចរអាចទៅទស្សនានៅ ទីនោះដោយថ្មើរជើង។ វត្ដកំផែងអាយុកាលប្រហែល ១០០៣ទៅ ១០០៤ឆ្នាំ មកហើយ នៅក្នុងសម័យស្ដេចស៊ីសុវត្ដិដែលបានជួសជុល ពីរលើកមកនឹងលើកទីបីនៅឆ្នាំ១៩៩៨ ។ ពីដើមទីតាំងវត្ដនេះស្ថិតនៅចាប់ពីផ្លូវលេខបីទៅកើត ដោយត្រូវ សាងសង់ផ្លូវលេខបីកាត់តាមបរិវេណវត្ដនេះទើបផ្លាស់ទីតាំងមកខាងលិចផ្លូវលេខបីវិញ។ វត្ដកំផែងកកើតឡើងដោយ មូលហេតុមួយទៀតគឺពុទ្ធបរិស័ទពិបាកឆ្លងស្ទឹងសង្កែទើបសំរេចបង្កើតវត្ដនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ពុទ្ធបរិស័ទមកធ្វើបុណ្យ។
វត្ដកំផែងមានទីធ្លាធំទូលាយមានទេសភាពនិងសួនច្បារ ដែលរៀបចំឡើងមានរបៀបរៀបរយល្អដែលបង្ករ អោយមានបរិយាកាសល្អ។ អគារនិមួយៗតុបតែងដោយក្បូរក្បាច់រចនាខ្មែរសុទ្ធសាទហើយនៅក្នុងវត្ដនេះក៏មានអគារ ពីរជាន់សំរាប់តំកល់ព្រះអរហន្ដធាតុ និងបេតិភណ្ឌជាតិ។ ក្នុងឱកាសបុណ្យប្រពៃណីធំៗ តែងតែមានពុទ្ធបរិស័ទមក ធ្វើបុណ្យ និងមកកំសាន្ដនៅទីនេះយ៉ាងកុះករ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

វត្ដកំផែង មានទីតាំងស្ថិតនៅតាមផ្លូវលេខបី នៅទិសខាងត្យូងឈាងខាងលិចសាលាខេត្ដបាត់ដំបង ចំងាយ ប្រមាណជា ២០០ម៉ែត្រ។ វាស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ 

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប