ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

វាល ​ថ្ម​រំផ្លង់

ទិដ្ឋភាពទូទៅ

វាល ​ថ្ម​រំផ្លង់ ជា​រមណីយ​ដ្ឋាន​អេកូ​​ទេស​ចរណ៍​គួរ​ឱ្យ​​ទាក់​ទាញ​មួយ ​ជា​​ដែន​ដី​ប្រពៃណី​នៃ​សហ​គមន៍​កុល​សម្ព័ន្ធ​ភ្នំ​រស់​នៅ​ទី​នោះ។ នៅលើ​វាល​នោះ​មាន​ស្មៅ និង​មាន​រុក្ខ​ជាតិ​ព្រៃ​ដែល​មាន​ផ្កា​រីក​ស្គុស​ស្គាយ​នា​​​រដូវ​វស្សា​​​ ចាប់​ពី​​ខែ​ឧសភា ដល់​ខែ​​មករា ។ ​នៅ​ក្បែរ​​នោះ​មាន​អូរ​តូច​មួយ​មាន​ទឹក​​ថ្លា​​​ឈ្វេង​ជានិច្ច​ និង​ជួន​កាល​ហូរ​ផង ហើយ​បាន​ជា​ដាក់​​ឈ្មោះ​ថា «វាល​ថ្ម​រំផ្លង់» ​ដោយ​យក​តាម​ឈ្មោះ​កូន​មេ​កន្ទ្រាញ​កុល​សម្ព័ន្ធ​​ភ្នំ ដែល​រស់​នៅ​ជុំ​វិញ​តំបន់​នោះ។ យោង​ទៅ​​តាម​រឿង​ព្រេង​ គឺ​​ជា​យូរ​លង់​មក​ហើយ វាល​ថ្ម​រំផ្លង់​ជា​វាលថ្ម​ដា​​​ធម្ម​ជាតិ ដែល​ពួក​កុមារ​ជន​ជាតិ​ដើម​ភាគ​តិច​និយម​ទៅ​លេង​​រួម​ទាំង​កូន​មេ​កុលស​ ម្ព័ន្ធ​ក្នុង​តំបន់​​ និង​និយម​ទៅ​បង្ហោះ​​ខ្លែង​លេង​ផង​ដែរ ។ វាលរំផ្លង់ ជាទីធ្លាវប្បធម៌ ធម្មជាតិនៅកណ្តាលព្រៃរបស់បងប្អូនជនជាតិភាគតិចជាច្រើនដែលរស់នៅក្នុងខេត្ត រតនគិរី។ វាលរំផ្លង់ ក្នុងឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី អ្នកទេសចរដែលនិយមទៅ ទស្សនាវាលរំផ្លង់ និងព្រៃឈើធម្មជាតិ នៅទីនោះ ពួកគេតែងតែយកទៅជាមួយនូវអាហារពិកនីកសម្រាប់បរិភោគនៅទីនោះ ពីព្រោះនៅតំបន់កុលសម្ព័ន្ធនេះមិនមានផ្សារលក់ដូរចំណីអាហារឡើយក្រៅ  អំពីភូមិជនជាតិដែលតាំងនៅលើតំបន់ខ្ពង់ រាបប្រកបដោយភាពសុខដុមនោះ។ ការធ្វើដំណើរទៅកាន់វាលរំផ្លង់គឺចាំបាច់គេត្រូវចាកចេញពីក្រុងបាលុងតាមផ្លូវខេត្តឆ្ពោះទៅស្រុកអូរជុំប្រមាណជាង១០គីឡូម៉ែត្រដល់ផ្លូវបំបែកជាបួន រួចបត់ស្តាំបន្តដំណើរតាមផ្លូវទៅស្រុកតាវែងប្រហែល៤គីឡូម៉ែត្រទៀតនោះ យើងនឹងបានទៅដល់វាលរំផ្លង់ដែលមានសណ្ឋានផ្ទៃថ្មរាបស្មើ ដែលមានព្រៃឈើធម្មជាតិតូចធំដុះព័ទ្ធជុំវិញចោល ម្លប់យ៉ាងត្រជាក់។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

វាល ​ថ្ម​រំផ្លង់ ដែលលាតសន្ធឹងនៅកណ្តាលព្រៃជ្រៅស្ថិតក្នុងទឹកដីឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប