ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ឧទ្យាន ​ជាតិ​វីរៈជ័យ

ទិដ្ឋភាពទូទៅ

ក្នុង ​ភាព​ដ៏​ស្រស់​បំព្រង​ដោយ​ព្រៃ​ធម្ម​ជាតិ​ ជួរ​ភ្នំ​​​ ខ្ពង់​រាប ជ្រលង​ភ្នំ និង​ដង​អូរ​ ដែល​អម​ដោយ​សហ​គមន៍​​ជន​ជាតិ​ដើម​ភាគ​តិច​ និង​សត្វ​ព្រៃ​ច្រើន​ប្រភេទ​ កំពុង​តែ​រង់​ចាំ​ស្វាគមន៍​​អ្នក​ទេស​​ចរ​នៅ​ឯ​ឧទ្យាន​ជាតិ​វីរៈជ័យ ។ឧទ្យាន​នេះ​ គឺ​ឧទ្យាន​ដ៏​ធំ​ជាង​គេ​​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ហើយ​​ក៏​ធំ​ជាង​​នៅ​ទូទាំង​តំបន់​រួម​ទាំង​​ប្រទេស​ឡាវ និង​វៀត​ណាម ។​លើស​ពី​នេះ​ទៀត ​ឧទ្យាន​នេះ​ត្រូវបាន​គេ​រាប់​បញ្ចូល​ថា ជា​តំបន់​អភិ​រក្ស​ធំ​ជាង​គេ​នៅ​​ទ្វីប​អាសីុ​ផង​ដែរ ។ ទី​នេះ គឺ​ជា​កន្លែង​តែ​មួយ​គត់​ដែល​បន្សល់​ទុក​នូវ​ភាព​ដើម​នៃ​ប្រព័ន្ធ​ជីវ​​ ចំរុះ​ដោយ​គ្មាន​មនុស្ស​ណា​ម្នាក់​ទៅ​ប៉ះ​ពាល់​បំផ្លិច​បំផ្លាញ​ឡើង​ទាំង​​ នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់​អាសីុ​អាគ្នេយ៍ វា​មាន​ដើម​ឈើ​ខ្លះ​ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ វាល​ស្មៅ​​ បក្សា​បក្សី​រាប់​រយ​ប្រភេទ រាប់​ទាំង​សត្វ​អង្កត់ក.ស និង​ក.ខ្មៅ ​ត្រដក់​ ត្រសេះ និង​ពពួក​ថនិក​សត្វ​ជា​ច្រើន​​ប្រភេទ​​​ទៀត ។ព្រៃ​ឈើ​​​ដ៏​ធំ​​ល្វឹង​ល្វើយ​ វាល​ស្មៅ​​យា៉ង​ច្រើន​​ ជួរ​ភ្នំ និង​ជ្រលង​ភ្នំ​​ សុទ្ធ​​សឹង​តែ​ជា​ប្រធាន​បទ​ដ៏​ធំ​មួយ​ដែល​បន្សល់​ទុក​នូវ​ការ​ស្រាវ​ជ្រាវ​ សំរាប់​​មនុស្ស​ផង​ទាំង​ពួង។ ក្រៅ​ពី​នេះ ​នៅ​មាន​ប្រភេទ​​​សត្វ​ជា​ច្រើន​ទៀត​ដែល​គេ​ពុំ​ធ្លាប់​​បាន​ស្រាវ​​ជ្រាវ។ ​ក្រុម​អ្នក​​អភិ​រក្ស​ឧទ្យាន​នេះ ក៏​បាន​ប្រទះ​ឃើញ​នូវ​​ហ្វូង​សត្វ​ដំរី​ ខ្លា​ធំ និង​អំបូរ​មំ​សា​សត្វ​ជាច្រើន​ប្រភេទ​ទៀត​ រួម​ទាំង​​សត្វ​​​ប្រភេទ​​ខ្លះ​កំពុង​​ប្រកាស​អាសន្ន​ថា វា​នឹង​ឈាន​ទៅ​ដល់​ការ​បាត់​បង់​នៅ​ក្នុង​លោក​​​យើង​នេះ​ក៏​មាន ។ភូមិ​ ​ភាគ​ឦ​សាន​របស់​ប្រទេស​​កម្ពុជា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​​ភូមិ​កំណើត​នៃ​បង​ប្អូន​ជន​ជាតិ​​ដើម​ភាគ​តិច​ជាច្រើន​អំបូរ ដែល​បាន​រស់​នៅ​ទី​នោះ​រាប់​សត​វត្ស​កន្លង​មក​ហើយ ហើយ​ពួក​គាត់​បន្ត​ការ​រស់​នៅ​ជា​មួយ​នឹង​​ការ​ដាំ​ដុះ​ កសិ​ផល​ជីវ​​ចំរុះ។ ​​នៅ​ក្នុង​តំបន់​នេះ ជន​ជាតិ​​ទើប​ភាគ​តិច​ព្រៅ​ និង​កាវ៉ែត​៤​ទៅ​៥​សហ​គមន៍​បាន​បន្ត​ប្រពៃណី​រស់​នៅរបស់​ពួក​គាត់​ដោយ​ពឹង​ ផ្អែក​​លើ​អនុ​ផល​​ព្រៃ​ឈើ​នៃ​ឧទ្យាន​ជាតិវីរៈជ័យ។ បច្ចុ​ប្បន្ន​​ សហ​គមន៍​​ជន​ជាតិ​​ដើម​​ទាំង​នោះ ​បាន​ចូល​រួម​យ៉ាង​សស្រាក់​​សស្រាក់​នៅ​ក្នុង​កម្ម​វិធី​អភិរក្ស​​ឧទ្យាន​ ជាតិ​ដ៏​ធំ​មួយ​នេះ​។ ប៉ុន្តែ​ទោះ​បី​ជា​ឧទ្យា​វីរ​ជ័យ​សំបូរ​ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ​យា៉ង​​ណា​ ក៏​ដោយ​ចុះ ក៏​កេរ​មរតក​សោក​នាដ​កម្ម​នៃ​សម័យ​​​សង្គ្រាម​អាមេ​រិក និង​វៀត​ណាម បាន​បន្សល់​​​ទុក​ស្លាក​ស្នាម​យ៉ាង​ជូរ​ចត់​ដល់​តំបន់​ព្រៃ​ធម្ម​ជាតិ​ដ៏​ធំ ​មួយ​នេះ​ដែរ។ បើ​យើង​សង្កេត​ឱ្យ​ដិត​​ដល់​​នៅ​ក្នុង​ឧទ្យា​ន​ជាតិ​វីរៈ​ជ័យ ក៏​បាន​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ផ្លូវ​លំហ្វ​ជី​មិញ​នៅ​ទី​នោះ​​ដែរ ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ឧទ្យាន ​ជាតិ​វីរៈជ័យ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​៣.៣២៥​គីឡូ​ម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​ស្រុក​តាវែង​ និង​ស្រុក​​វើន​សៃ របស់​ខេត្ត​រតន​គិរី ហើយ​បន្ត​ភ្ជាប់​​នៅ​ដល់​ស្រុក​​សៀម​បា៉ង ខេត្ត​ស្ទឹង​​ត្រែង ​និង​ស្ថិត​​​នៅចំងាយ​​ប្រហែល​​៦០​គីឡូ​ម៉ែត្រ ​ខាង​ជើង​ក្រុង​បាន​លុង ទី​រួម​ខេត្ត​រតន​គិរី ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

១០​ដុល្លារ ​សំរាប់​ទេសចរ​​ម្នាក់ក្នុង​​មួយថ្ងៃ ​ដោយ​រាប់​​ទាំង​ថ្លៃ​​មគ្គុ​ទេ្ទស​ក៏​​រួច​ជា​ស្រេច ។

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប