ទិដ្ឋភាពទូទៅ
កោះព្រែកឆែប ហៅថាកោះឋានសួគ៌ បានក្លាយជារមណីយដ្ឋានលម្ហែកាយបែបធម្មជាតិ ដោយមានឆ្នេរភ្លោះខ្សាច់សក្បុសអមដោយដើមដូងជាច្រើន និងព័ទ្ធដោយភ្នំដែលមានដើមឈើពណ៌បៃតងដ៏ស្រស់ស្អាតទៀតផង។ហើយភ្ញៀវទេសចរជាតិនិងអន្ដរជាតិ អាចសម្រាកលម្ហែកាយជាមួយធម្មជាតិដែលមានជំនោរសមុទ្រដ៏ត្រជាក់នៅកោះឋានសួគ៌ ដោយគ្រាន់តែធ្វើដំណើរតាមនាវាល្បឿនលឿនពីឆ្នេរអូរឈើទាលប្រហែល១ម៉ោង និង២០នាទីប៉ុណ្ណោះ។
កោះឋានសួគ៌ ដែលពីមុនគ្រាន់តែទីឋានដ៏ស្ងាត់ជ្រងំ ត្រូវបានប្រែក្លាយជារមណីយដ្ឋានដ៏ស្រស់បំព្រង ដែលបាននិងកំពុងបង្អួតភ្នែកភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ហើយការអភិវឌ្ឍកោះទៀតសោត ក៏បានផ្តល់ការងារដល់ពលរដ្ឋជាច្រើនរយនាក់ផងដែរ។
កោះព្រែកឆែប មានទីតាំងនៅខេត្តកំពង់សោម ហើយវាជាកោះថ្មីមួយដែលអាចដំណើរការនៅខែក្រោយនេះហើយ ក៏មិនទាន់មាននរណាបានទៅដល់ដែរ វាជាកោះស្រស់ស្អាតជាងកោះរ៉ុងទៅទៀត។
កោះមួយនេះត្រូវបានគេដាក់ឈ្មោះថាជាកោះឋានសួគ៌ថ្មី ដែលមានឆ្នេរឈ្មោះឆ្នេរភ្លោះ ហើយវាជាផ្នែកមួយនៃកោះរ៉ុង។ អ្វីដែលគួរឲ្យទាក់ទាញសំរាប់អ្នកទេសចណ៍នៅលើកោះថ្មីនេះគឺ មានឆ្នេរខ្សាច់សក្បោះ ទឹកថ្លាឆ្លុះដល់បាត រួមមានជិះទូកតាមព្រែក មើលផ្កាថ្ម ចាប់កាំប្រម៉ាសមុទ្រ និងបឹងកាឡូជាច្រើនបន្ទប់ បូករួមភោជនីយដ្ឋាន រួមទាំងទេសភាពដ៏គួរឲ្យទាក់ទាញជាច្រើនទៀត។
យ៉ាងណាក៏ដោយពេលនេះកំពុងមានក្រុមហ៊ុនទេសចណ៍មួយ កំពុងផ្សព្វផ្សាយពីកោះឋានសួគ៌ថ្មីមួយនេះ ហើយនិងបើកឲ្យទៅកំសាន្តក្នុងពេលឆាប់ៗ។