ទិដ្ឋភាពទូទៅ
ចម្ការផ្កាស្នោ ជាសម្រស់ផ្កាលឿងច្រាល រីកដុះដាលដូចកម្រាលមាស លាយឡំស្លឹកបៃតងខ្ចីនៃចម្ការអំពៅ បើមើលពីចម្ងាយ ឬជារូបថតនោះគឺដូចជាផ្កាស្នោរបស់ខ្មែរណាស់ តែវាជាពូជផ្កាពណ៌លឿងម្យ៉ាង ពេញនិយមនៅប្រទេសថៃ គេដាំវាសម្រាប់ប្រែក្លាយជាជីធម្មជាតិ នៅលើដីខ្សោះជីជាតិ មុនពេលត្រូវដាំអំពៅនោះឯង វាមិនមែនជាផ្កាស្នោជាគ្រឿងអន្លក់ញ៉ាំដូចដែលបងប្អូនខ្មែរផ្អើលថានោះទេ។ គ្រាប់ពូជផ្កានាំមកពីប្រទេសថៃ ជាមួយតម្លៃជាង ១ ដុល្លារ ក្នុង ១ គីឡូក្រាមនោះគឺជា រុក្ខជាតិពណ៌លឿងដែលប្រើពេលដាំពី ២ ទៅ ៣ ខែ ទើបអាចលូតធំចេញផ្កាលឿងច្រាលដូចពេលនេះ។ តែបើមានទឹកគ្រប់គ្រាន់នោះ វាស៊ីពេលតែ ២ ខែកន្លះប៉ុណ្ណោះ។