ទិដ្ឋភាពទូទៅ
ទន្លេបាទី ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទន្លេបាទីដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក, ម្ហូប និងចំណុចផ្សេងៗទៀត។ ទន្លេបាទីជារមណីយដ្ឋានធម្មជាតិមួយ ដែលជាប់ទៅនឹងផ្ទៃបឹងលាតសន្ធឹងធំល្វឹងល្វើយមានតូបតូចធំប្រក់ស្បូវនិងស្លឹកត្នោតជាច្រើនសង់លើផ្ទៃទឹកគួរឲ្យចង់សម្រាកកម្សាន្ត ហើយអ្វីដែលអ្នកធ្វើដំណើរមិនភ្លេច គឺការទទួលទានអាហារស្រុកស្រែដ៏មានឱជារសប្រចាំតំបន់ទៀតផង។