ទិដ្ឋភាពទូទៅ
ទឹកឈូអូរចាប ចំកណ្តាល ទន្លេ សេសាន ធ្វើដំណើរ ២១ គីឡូម៉ែត្រពីទីរួមខេត្ដស្ទឹងត្រែងស្របតាមដងទន្លេសេសាន ទេសចរនឹងឃើញក្យូសលម្ហែសង់ប្របលើផ្ទៃទឹកដ៏ធំល្វឹងល្វើយ។ទឹកហូររឹមៗថ្លាឆ្វង់ដ៏ត្រជាក់ស្រេបគួរឲ្យចង់ចុះទៅងូត។ ក្យូសជួលនៅថ្ងៃធម្មតាតម្លៃ ១ ម៉ឺនរៀលតែថ្ងៃបុណ្យតម្លៃ ១៥ ០០០ រៀល។
ម្ហូបអាហារមានសាច់មាន់ សាច់ត្រី សាច់គោងៀត និងបុកល្ហុងបែបឡាវ។ មាន់ដុត ១ តម្លៃ ៤ ម៉ឺនរៀល។ ត្រីក្អែក និងត្រីប៉ាវ៉ាមុខមួយកុម្ម៉ង់ធ្វើម្ហូប ១ គីឡូតម្លៃ ២៥ ០០០ រៀល និងត្រីប៉ាវ៉ាមុខពីរ ១ គីឡូតម្លៃ ៤ ម៉ឺនរៀល។ បុកល្ហុង ១ ចានតម្លៃពី ៥ ពាន់ ទៅ ១ ម៉ឺនរៀល។