ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ទឹកឈូ​អូរ​ចាប ចំ​កណ្តាល ទន្លេ សេសាន

ទិដ្ឋភាពទូទៅ

ទឹកឈូ​អូរ​ចាប ចំ​កណ្តាល ទន្លេ សេសាន ធ្វើ​ដំណើរ ២១ គីឡូម៉ែត្រ​ពីទី​រួមខេត្ដ​ស្ទឹងត្រែង​ស្របតាម​ដង​ទន្លេ​សេសាន ទេសចរ​នឹង​ឃើញ​ក្យូស​លម្ហែ​សង់​ប្រប​លើផ្ទៃ​ទឹក​ដ៏ធំ​ល្វឹងល្វើយ។ទឹក​ហូររឹមៗ​ថ្លា​ឆ្វង់​ដ៏ត្រជាក់​ស្រេប​គួរ​ឲ្យចង់​ចុះទៅ​ងូត។ ក្យូស​ជួល​នៅ​ថ្ងៃ​ធម្មតា​តម្លៃ ១ ម៉ឺនរៀល​តែ​ថ្ងៃបុណ្យ​តម្លៃ ១៥ ០០០ រៀល។

ម្ហូប​អាហារ​មាន​សាច់មាន់ សាច់​ត្រី សាច់គោ​ងៀត និង​បុកល្ហុង​បែប​ឡាវ។ មាន់​ដុត ១ តម្លៃ ៤ ម៉ឺន​រៀល។ ត្រី​ក្អែក និង​ត្រី​ប៉ាវ៉ា​មុខមួយ​កុម្ម៉ង់​ធ្វើ​ម្ហូប ១ គីឡូ​តម្លៃ ២៥ ០០០ រៀល និង​ត្រី​ប៉ាវ៉ាមុខ​ពីរ ១ គីឡូ​តម្លៃ ៤ ម៉ឺន​រៀល។ បុកល្ហុង ១ ចាន​តម្លៃ​ពី ៥ ពាន់ ទៅ ១ ម៉ឺន​រៀល។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ទឹកឈូ​អូរ​ចាប ចំ​កណ្តាល ទន្លេ សេសានស្ថិត​ក្នុង​ភូមិ​បានប៊ុង ឃុំ​ភ្លុក ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ទឹកឈូ​អូរចាប​មានម្លប់​ក្យូស​ប្រក់ស្បូវ​ក្រោម​ជំនោរ​ខ្យល់​បរិសុទ្ធ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប