ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ទឹកធ្លាក់ជ្រៃធំ

ទិដ្ឋភាពទូទៅ

ទឹកធ្លាក់ជ្រៃធំ មានកំពស់ ១៥ម មុខកាត់ទទឹង ២ម នៅរដូវប្រាំងទឹកធ្លាក់បែកផ្សែង និង នៅរដូវវស្សាទឹកមានកំពស់ ១១ម និង ទទឹងមុខកាត់ ៨ម។ ក្រៅពីទឹកធ្លាក់ តំបន់នេះមានចំការស្រឡៅព័ន្ធជុំវិញ និង ដើមជ្រៃមួយយ៉ាងធំ ដែលមានបែកមែកសាខា។រមណីយដ្ឋាន​ទឹក​ធ្លាក់​ជ្រៃធំ​ ជា​ឈ្មោះ​រុក្ខជាតិ​ជ្រៃ​ដ៏​ធំ​ដុះ​ប្របខ្សែទឹកដែល​ធ្លាប់​តែ​ជាទីកម្សាន្ដ​របស់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ដ៏​ពេញ​និយម​រហូត​ដល់​មាន​ការ​សង់ក្យូសលម្ហែជា​ច្រើន​ បាន​ប្រែ​ជា​ទីឋាន​កណ្ដោច​កណ្ដែង​ ហាក់​អស់​លទ្ធភាព​ទាក់ទាញភ្ញៀវ​ឲ្យ​មកកម្សាន្ដ​ដូច​គ្រា​កន្លងទៀត។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ទឹកធ្លាក់ជ្រៃធំ ស្ថិតនៅ​ទឹកដី​ខេត្ត​ភាគឦសាន​ប្រទេសក្នុង​ភូមិ​ដាក់ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូរាំង​ ចម្ងាយ ២០ គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ដ​មណ្ឌលគិរី។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

ដើម​​ជ្រៃ​យក្ស​ នៅ​ទឹក​ធ្លាក់​ជ្រៃ​ធំ​​​៖ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទឹក​ធ្លាក់​ជ្រៃ​ធំ​​​ក្នុង​ខេត្ត​មណ្ឌលគីរី​ ​លោក​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​​ខ្លាំង​នឹង​ដើម​ជ្រៃ​យក្ស​មួយ​​ដើម​ដែល​មាន​​​អាយុ​កាល​រាប់​រយ​ឆ្នាំ​ និង​​មាន​បែក​ធំ​ៗ​វែង​​​អន្លាយ​គួរ​ជាទី​គយ​គន់​​ពេក​ក្រៃ។ នៅ​ចម្ងាយ​ពី​ដើម​ជ្រៃ​យក្ស​ប្រហែល​ជា​​២០​ម៉ែត្រ​មាន​ទឹក​ធ្លាក់​បែក​សំពោង​ដែល​ទី​នេះ​ហៅ​ថា​ ​ទឹក​​ធ្លាក់​ជ្រៃ​ធំ។ វា​មាន​ទីតាំង​នៅ​ឃុំ​ដាក់​ដាំ​ ស្រុក​អូរ​រាំង​​ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគីរី​។ ដើម្បី​ទៅ​ដល់​ទី​នោះ​ ​លោក​អ្នក​អាច​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក៏​បាន​ ឬ​ម៉ូតូ​ក៏​បាន។

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប