ទិដ្ឋភាពទូទៅ
ប្រាសាទជ្រុង ជាកន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏ពិសិដ្ឋនិងគួរឱ្យចាប់អារម្មណ៍។ បើតាមឯកសារដែលស្រាវជ្រាវ និង ចងក្រងដោយ គង្គាអង្គរ របស់ក្រុមហ៊ុន ហ្គ្រីងអឺស បានឱ្យដឹងថា ប្រាសាទជ្រុងគឺជាប្រាសាទតូច ច្រឡឹងល្អប្រណីតមួយ ដែលមានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់ អាទិទេពជាច្រើននៅគ្រប់ផ្នែកសំណង់នៃប្រាសាទ ។ តួប៉មប្រាសាទនេះបែរមុខ ទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម មានទំហំប្រមាណ ១៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មានកម្ពស់ប្រហែល ៥,៧ ម៉ែត្រ ពីលើខ្នងកំពែង សង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង ទិសបស្ចិម។