ទិដ្ឋភាពទូទៅ
ប្រាសាទតាសោម ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ក្នុងគោលបំណងធ្វើជាអាគារព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់លោកេស្វរៈ សំណង់ប្រាសាទតាសោម ត្រូវបានសាងសង់ដោយថ្មភក់ និងថ្មបាយក្រៀមមានកំពែងខណ្ឌចែកចំនួន២ជាន់ ហើយមានខ្លោងទ្វារចេញចូលចំនួនពីរបែរមុខទៅទិសខាងកើត និងទិសខាងលិច។ ខ្លោងទ្វារនីមួយៗមានលម្អមានមុខបួនធំៗដូចគ្នានិងប្រាសាទបន្ទាយក្តីនិងប្រាសាទតាព្រហ្មដែរ។